កីឡា
បឹងកេត ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោលើកទី១៦
ក្រុមបឹងកេតបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះក្រុមអគ្គិសនីកម្ពុជានៅជើងទី២ដោយលទ្ធផល ០-២ នារសៀលថ្ងៃទី១២ ខែតុលានេះ។
សម្រាប់ការប្រកួតជើងទី២នៅដីរបស់អគ្គិសនីកម្ពុជាបានតែ២៤នាទីក្នុងវគ្គទី១ បឹងកេតបានបើកការនាំមុខ ១-០ ដែលរកបានគ្រាប់បាល់ដោយកីឡាករ សេត រ៉ស៊ីប និងវគ្គទី២ សៀង ចន្ធា ស៊ុតចូល១គ្រាប់នៅនាទី៨៧។ ការប្រកួតទាំងពីរជើងអគ្គិសនីកម្ពុជាមិនអាចរកគ្រាប់បាល់ទេលើក្រុមបឹងកេត។

កាលពីជើងទី១ បឹងកេតបានយកឈ្នះដោយលទ្ធផល ៣-០ នៅក្នុងផ្ទះរបស់ខ្លួន ដូច្នេះសរុបទាំងពីរជើងបឹងកេតបានយកឈ្នះអគ្គិសនីកម្ពុជាដោយលទ្ធផល ៥-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នេះជាការឡើងវគ្គផ្តាច់ព្រ័ត្រលើកទី២សម្រាប់បឹងកេត បន្ទាប់ពីលើកទី១បានឡើងកាលពីឆ្នាំ២០១៩ និងបានក្លាយជាជើងឯកលើកដំបូង តាមរយៈជ័យជម្នះទាត់បាល់កាត់សេចក្តីលើព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ៥-៤ បន្ទាប់ពីស្មើគ្នា ១-១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


