កីឡា
វិសាខាជាក្រុមតែមួយគត់ឡើងវគ្គផ្តាច់ពានសម្តេចតេជោ៣ឆ្នាំជាប់គ្នា
ក្លឹបបាល់ទាត់វិសាខាបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោនដោយលទ្ធផលទាំងពីរជើង ៤-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១២ ខែតុលានេះ។

វិសាខា បានបង្កើតកំណត់ត្រាមួយគឺជាក្រុមតែមួយគត់បានឡើងវគ្គផ្តាច់ព្រ័ត្រ៣រដូវកាលជាប់គ្នា បន្ទាប់ពីលើកទី១ឆ្នាំ២០២០ លើកទី២ឆ្នាំ២០២១ និងលើកទី៣ឆ្នាំ២០២២នេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺឡើងវគ្គផ្តាច់ព្រ័ត្រពីរដងកន្លងមក បានឈ្នះជើងឯកទាំងពីរដងតែម្តង ហើយជាក្រុមទើបចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចតេជោនារដូវកាល២០២០។ ស្ថិតិនេះបង្ហាញថា វិសាខាធ្វើបានល្អឥតខ្ចោះ១០០%ក្នុងពានរង្វាន់ដែលប្រើប្រាស់កីឡាករខ្មែរសុទ្ធនេះ។

ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នេះក្លឹបដែលឈ្នះជើងឯកច្រើនជាងគេគឺ ព្រះខ័នរាជស្វាយរៀង ដែលធ្លាប់ឈ្នះបាន៤ដង (ឆ្នាំ២០១១ ២០១២ ២០១៥ និង២០១៧) ហើយជាក្លឹបឡើងវគ្គផ្តាច់ព្រ័ត្របានច្រើនជាងគេ (៨ដង)ក្នុងពានរង្វាន់ដែលមានអាយុកាល១៦ឆ្នាំមកហើយ។
ចំណែក ក្លឹបណាហ្គាវើលដ៏ជាក្រុមដែលទទួលបានជើងឯករងបានច្រើនជាងគេដល់ទៅ៦ដង បន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្រ៧ដង ប៉ុន្តែបានឈ្នះជើងឯកតែម្តងគត់នៅឆ្នាំ២០១៣៕














អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


