កីឡា
វិសាខាធ្វើបាន១០០%មិនចាញ់សោះ ១៥ប្រកួតក្នុងពានសម្តេចតេជោ
តាំងពីរដូវកាលដំបូងរហូតដល់ឆ្នាំ២០២២នេះ ក្លឹបបាល់ទាត់វិសាខាបានចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចំនួន១៥ប្រកួតហើយ។ សម្រាប់ការប្រកួតទាំង១៥នោះក្លឹបមួយនេះមិនទាន់ស្គាល់ពាក្យបរាជ័យម្តងណាឡើយ និងបានឈ្នះជើងឯក២រដូវកាលចុងក្រោយ ខណៈឆ្នាំ២០២២ឈានដល់វគ្គផ្តាច់ព្រ័ត្រទៀត។
រដូវកាលដំបូងឆ្នាំ២០២០ វិសាខា បានយកឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៣ដង និងឈ្នះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី២ដង ក្រោយពេលស្មើគ្នា។ នៅរដូវកាល២០២១ ក្លឹបនេះបានឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៣ដង និងឈ្នះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី១ដង ក្រោយពេលស្មើគ្នា។ ចំណែកឆ្នាំ២០២២នេះ វិសាខាបានឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៦ដង។

រដូវកាល២០២០
វគ្គ១៦ក្រុមចុងក្រោយ
- ជើងទី១៖ ត្បូងឃ្មុំ ១-៤ vs វិសាខា
- ជើងទី២៖ វិសាខា ៩ – ០ ត្បូងឃ្មុំ
វគ្គ៨ក្រុមចុងក្រោយ
- វិសាខា ៣-៣ បឹងកេត (ប៉េណាល់ទីកាត់សេចក្តី ៤-៣)
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ព្រៃវែង ១-១ វិសាខា (ប៉េណាល់ទីកាត់សេចក្តី ៨-៩)
វគ្គផ្តាច់ព្រ័ត្រ
- ណាហ្គាវើលដ៍ ០-២ វិសាខា
រដូវកាល២០២១

វគ្គ១៦ក្រុមចុងក្រោយ
- វិសាខា ៨-០ បន្ទាយមានជ័យ
វគ្គ៨ក្រុមចុងក្រោយ
- វិសាខា ៦-០ អាស៊ីអឺរ៉ុប យូណាយធិត
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- បឹងកេត ១-២ វិសាខា
វគ្គផ្តាច់ព្រ័ត្រ
- វិសាខា ២-២ ព្រះខ័នរាជស្វាយរៀង (ប៉េណាល់ទីកាត់សេចក្តី ៥-៤)

រដូវកាល២០២២
វគ្គ១៦ក្រុមចុងក្រោយ
- ជើងទី១៖ សៀមរាប ០-៦ វិសាខា
- ជើងទី២៖ វិសាខា ៣-២ សៀមរាប
វគ្គ៨ក្រុមចុងក្រោយ
- ជើងទី១៖ ក្រសួងការពារជាតិ ១-៣ វិសាខា
- ជើងទី២៖ វិសាខា ៣-០ ក្រសួងការពារជាតិ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ជើងទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
- ជើងទី២៖ វិសាខា ២-១ ភ្នំពេញក្រោន
វគ្គផ្តាច់ព្រ័ត្រ
- វិសាខា vs បឹងកេត
ចាំមើលថា តើឆ្នាំ២០២២នេះ វិសាខានឹងក្លាយជាក្លឹបឈ្នះជើងឯក៣ឆ្នាំជាប់គ្នា ឬ បឹងកេត បង្កើតកំណត់ត្រាឈ្នះលើកទី២។
សូមបញ្ជាក់ថា ក្លឹបអាជីពទាំងអស់ដែលស្ថិតនៅលីគកំពូលកម្ពុជារង់ចាំការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិពោលគឺវគ្គ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


