កីឡា
ប្រមុខសហព័ន្ធបាល់ទាត់អាស៊ី ចាប់អារម្មណ៍បាល់ទាត់នារីកម្ពុជា ពិសេសការអភិវឌ្ឍពីកម្រិតយុវជន
លោក Shaikh Salman bin Ebrahim Al Khalifa ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានជួបជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ឧត្ដមសេនីយ៍ទោ ខៀវ សាម៉េត ដើម្បីពិភាក្សាអំពីវិសាលភាព នៃការអភិវឌ្ឍនៅក្នុងតំបន់អាគ្នេយ៍។

បាល់ទាត់អាស៊ីអាគ្នេយ៍ បានបោះជំហានគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២២ នៅក្នុងការប្រកួត AFC ក៏ដូចជាក្នុងការលើកកម្ពស់បេសកកម្មរបស់ AFC ក្នុងការអនុវត្តយុទ្ធនាការទំនួលខុសត្រូវសង្គមប្រកបដោយប្រសិទ្ធភាព ហើយ Shaikh Salman បានបង្ហាញពីការកោតសរសើររបស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែងដែលបង្ហាញដោយសមាគមដែលជាសមាជិក (MAs) និង AFF។

ក្រៅតែនិយាយអំពីបាល់ទាត់អាស៊ីអាគ្នេយ៍ ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏បានសរសើរពីបាល់ទាត់កម្ពុជា ដោយបានអបអរសាទរចំពោះកីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងការទទួលបានចំណាត់ថ្នាក់រាប់នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Women’s World Ranking) សម្រាប់បាល់ទាត់នារី កាលពីដើមឆ្នាំនេះ ចំពោះមុខនាយឧត្ដមសេនីយ៍ ខៀវ សាម៉េត ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ផងដែរនោះ។

លោកប្រធាន AFC ក៏បានកត់សម្គាល់ពីផែនការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍កីឡាបាល់ទាត់យុវជនក្នុងប្រទេស ដែលការសង្កត់ធ្ងន់ពិសេសត្រូវបានតម្រង់ឆ្ពោះទៅរកភាពប្រសើរឡើង នៃក្រុមបាល់ទាត់ជម្រើសជាតិនារី ដែលបានរៀបចំជាយូរណាស់មកហើយ ចាប់តាំងពីការចាប់ផ្ដើមជាមួយនឹងក្រុមយុវជន ដែលធ្វើការហ្វឹកហាត់ជាប្រចាំ ប្រកួតក្នុងទ្វីប និងការប្រកួតក្រុមប្រភេទអាយុតាមតំបន់ជាដើម។
នាយឧត្ដមសេនីយ៍ ខៀវ សាម៉េត បានបន្តថ្លែងអំណរគុណចំពោះ លោក Shaikh Salman សម្រាប់ការគាំទ្រដែលកម្ពុជា និងសមាជិកប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ដែលទទួលបានក្រោមគម្រោង AFC’s Dream Asia Legacy របស់ AFC ដែលបាននិងកំពុងផ្តល់អំណាចដល់កុមារពីតំបន់ដាច់ស្រយាលបំផុតក្នុងតំបន់ដើម្បីទទួលបានឱកាសចូលទៅកាន់ការប្រកួតដ៏ស្រស់ស្អាត៕
ប្រភព ៖ the-afc.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


