Connect with us

កីឡា

មកដឹងសម្ដីគ្រូបង្វឹកបាល់ទាត់ វគ្គផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន ប្រកួតយប់នេះ

បានផុស

នៅ

ការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គផ្ដាច់ព្រ័ត្រ នឹងឈានចូលមកដល់នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ ដែលជាការជួបគ្នារវាង ក្លិបបឹងកេត ជាមួយ ក្លិបវិសាខា។ មុនការប្រកួតមកដល់ គ្រូបង្វឹករបស់ក្លិបទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្លិបវិសាខា បានលើកឡើងថា ការប្រកួតនេះ ជាការប្រកួតដ៏អស្ចារ្យ សម្រាប់រដូវកាល២០២២ ព្រោះជាការប្រកួតផ្ដាច់ព្រ័ត្រ ហើយសុទ្ធតែជាក្រុមខ្លាំងដែលឈានដល់វគ្គនេះ។ លោកជឿថា ការប្រកួតនេះនឹងធ្វើឱ្យទស្សនិកជនរំភើប សប្បាយ ហើយនឹងមានចិត្តចង់មកទស្សនាការប្រកួតបែបនេះជាបន្តបន្ទាប់ទៀត។

លោក មាស ចាន់ណា មានប្រសាសន៍បន្តថា៖ “ហើយខ្ញុំរំពឹងថា ការប្រកួតមួយនេះ យើងនឹងធ្វើបានល្អទាំងពីរក្រុម និងជឿជាក់លើក្រុមរបស់ខ្ញុំធ្វើបានល្អ។ ចំពោះក្រុមរបស់ខ្ញុំពុំមានបញ្ហាអ្វីឡើយ យើងបានរៀបចំខ្លួនបានល្អហើយ យើងត្រៀមរួចរាល់សម្រាប់ការប្រកួតនេះ”។

ដោយឡែកគ្រូបង្វឹករបស់ក្លិបបឹងកេត លោក ហៅ សុជាតិ បានលើកឡើងថា ការប្រកួតបាល់ទាត់នេះ ការប្រកួតមួយដ៏តានតឹង។ ការណ៍ដែលក្រុមលោកមានឱកាសមកដល់ពេលនេះ គឺលោកសប្បាយចិត្ត ហើយមានការប្រឹងប្រែងដើម្បីប្រជែងជើងឯក។

លោក ហៅ សុជាតិ មានប្រសាសន៍បន្តថា៖ “ការប្រកួតនេះ ចំពោះក្រុមយើង គឺយើងរៀបចំបានល្អ តែអ្វីដែលសំខាន់គឺ យើងចាំមើលនៅលើទីលាន តើយើងរៀបចំបានល្អដល់កម្រិតណា? គ្រប់ការប្រកួតគឺយើងតែងតែរំពឹងទុក គឺយើងមិនអាចនិយាយមុនថាយើងរំពឹង ១០០ភាគរយត្រូវតែឈ្នះទេ ព្រោះក្រុមគេក៏ត្រូវការឈ្នះដែរ។ អ៊ីចឹងខ្ញុំគិតថា ៥០/៥០។”។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋាន ស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន ដែលជាទឹកដីកណ្ដាល ហើយក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ខណៈមុនការប្រកួតផ្ដាច់ព្រ័ត្រ ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្លិបភ្នំពេញក្រោន ជាមួយ ក្លិបអគ្គិសនីកម្ពុជា ផងដែរ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៣ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារបរិច្ចាគថវិកាជាង ១១១ លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផា

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

Sokha Hotels

ព័ត៌មានពេញនិយម