កីឡា
កីឡាករប្រេស៊ីល រិះគន់ម៉ាស៊ីនត្រជាក់ក្នុងកីឡដ្ឋានប្រកួត World Cup នៅកាតា
ខ្សែបម្រើស្លាបប្រេស៊ីល និងរបស់ក្លិប Manchester United កីឡាករ Antony បានស្តីបន្ទោសម៉ាស៊ីនត្រជាក់ក្នុងកីឡដ្ឋាន ថាបានធ្វើឱ្យគេធ្លាក់ខ្លួនឈឺអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។

ក្រុមរបស់លោក Tite បានជួបបញ្ហាជំងឺនៅមុនពេលការប្រកួតក្នុងពូល G ជាមួយនឹងក្រុមស្វីសកាលពីថ្ងៃចន្ទដែលពួកគេបានឈ្នះ ១-០។ ជាលទ្ធផល Antony និងកីឡាករមួយចំនួនទៀតត្រូវបានខកខានការហ្វឹកហាត់។
Antony បានស្តីបន្ទោសម៉ាស៊ីនត្រជាក់នៅខាងក្នុងកីឡដ្ឋានថាបានផ្តល់ឱ្យគេ និងមិត្តរួមក្រុមរបស់ខ្លួន “ក្អក និងបំពង់កមិនល្អ”។

ថ្លែងទៅកាន់ ESPN Brasil ខ្សែបម្រើស្លាបវ័យ ២២ ឆ្នាំរូបនេះបាននិយាយថា “វាពិបាកបន្តិច។ ខ្ញុំបានបញ្ចប់ដោយមានអារម្មណ៍មិនល្អនៅទីនោះអស់រយៈពេលពីរបីថ្ងៃ ដែលធ្វើឱ្យខ្ញុំស្មុគស្មាញបន្តិច។ ខ្ញុំបានជាសះស្បើយ ១០០ភាគរយហើយ។ វាកាន់តែឈឺបំពង់ក។ វាជាម៉ាស៊ីនត្រជាក់ (នៅក្នុងកីឡដ្ឋាន)»។
«មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែកីឡាករផ្សេងទៀតក៏មានក្អក និងឈឺបំពង់កដែរ។ វាពិបាកណាស់សម្រាប់ខ្ញុំក្នុងការឈឺ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបានក្លាយជាផ្នែកសំខាន់នៃក្រុម។ នៅពេលណាដែលអ្នកត្រូវការ Antony ខ្ញុំអាចលេងបាន»។ Antony បានបន្ថែម។
Antony មិនមែនជាកីឡាករតែម្នាក់គត់ដែលមានរោគសញ្ញាដូចជាជំងឺផ្ដាសាយនោះទេ។ អ្នកចាំទី Lucas Paqueta របស់ West Ham និងអ្នកចាំទី Alisson របស់ Liverpool ទាំងពីរនាក់បានអង្គុយហ្វឹកហាត់នៅចំណុចផ្សេងៗបន្ទាប់ពីអះអាងថាពួកគេមានអារម្មណ៍ឈឺ។
កីឡដ្ឋានចំនួន៨ ដែលត្រូវបានប្រើសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា ត្រូវបានបំពាក់ដោយម៉ាស៊ីនដាក់នៅក្រោមកៅអី និងរន្ធខ្យល់ដ៏ធំនៅផ្នែកខាងលើនៃកន្លែងអង្គុយ។ ការសម្រេចចិត្តដាក់បញ្ចូលម៉ាស៊ីនត្រជាក់ទៅក្នុងកីឡដ្ឋានបានធ្វើឡើង បន្ទាប់ពីការរិះគន់ជុំវិញសីតុណ្ហភាពនៅក្នុងរដ្ឋឈូងសមុទ្រសូម្បីតែក្នុងរដូវរងាក៏ដោយ។
ដោយសារវាអាចឡើងដល់ ៥០C អ្នករៀបចំព្រឹត្តិការណ៍បានគិតថា វាមានសារៈសំខាន់ក្នុងការធ្វើឱ្យកីឡាករត្រជាក់ក្នុងអំឡុងពេលការប្រកួត។
ទោះយ៉ាងណាក៏ដោយ ទាំងអ្នកគាំទ្រនិងកីឡាករមានអារម្មណ៍ថា ពួកគេបានធ្វើវាហួសកម្រិតហើយ ដោយបូមខ្យល់ត្រជាក់ខ្លាំងពេក៕
ប្រភព៖ dailymail.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


