ឆ្លងកាត់វគ្គសន្សំពិន្ទុ៣លើកគឺឈ្នះ២ និងចាញ់១ ព័រទុយហ្គាល់ មាន៦ពិន្ទុ ឈរលើកំពូលតារាងពូល H ខណៈ ស្វីស ក៏មាន៦ពិន្ទុដែរ ប៉ុន្តែឈរលេខ២ក្នុងពូល G បន្ទាប់ពីឈ្នះ២ និងចាញ់១។
ព័ត៌មានក្រុម
សម្ពាធពីបរាជ័យចុងក្រោយ លោក Fernando Santos ទំនងជាផ្លាស់ប្តូរសមាជិកច្រើនរូបសម្រាប់ការប្រកួតយប់នេះ។ ខ្សែការពារវ័យ១៩ឆ្នាំ Antonio Silva ត្រូវបានដាក់ឲ្យលេងលើកដំបូងទល់នឹងកូរ៉េខាងត្បូងដោយចាប់ដៃជាមួយរៀមច្បង Pepe ដែលមានអាយុខុសគ្នា២០ឆ្នាំអាចនឹងមានការផ្លាស់ប្តូរ ខណៈ Ruben Dias បានវិលត្រឡប់មកវិញ ហើយ Diogo Dalot បង្ហាញខ្លួនបានល្អក្នុង World Cup នេះ ដូច្នេះពួកគេនឹងបង្ហាញខ្លួន។
ប្រធានក្រុម Cristiano Ronaldo ធ្វើមិនបានល្អសោះក្នុង World Cup ឆ្នាំនេះ។ Andre Silva និង Gancelo Ramos យប់នេះប្រហែលជាអាចនៅកៅអីបម្រុង។ Nuno Mendes ត្រូវបានដកចេញពីការប្រកួតនៅសល់កាលពីសប្តាហ៍មុនដោយសាររបួស ខណៈ Danilo បន្តអវត្តមានបន្ទាប់ពីមានបញ្ហាឆ្អឹងជំនី ហើយ Otavio ក៏មិនទាន់ច្បាស់។
ព័រទុយហ្គាល់ ឈ្នះ៤ប្រកួត និងចាញ់២ប្រកួត ខណៈ៣ប្រកួតក្នុង World Cup ឆ្នាំនេះឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ ចំណែកស្វីសក៏ឈ្នះ៤ប្រកួត និងចាញ់២ ហើយ៣ប្រកួតក្នុង World Cup ក៏ឈ្នះ២ប្រកួត និងចាញ់១ប្រកួតដែរ។