កីឡា
ប្រជុំកីឡាជនពិការអាស៊ាននៅកម្ពុជាចាប់ពីថ្ងៃនេះផ្តោតសំខាន់លើ៧ចំនុច
កម្ពុជាទទួលរៀបចំកិច្ចប្រជុំកីឡាជនពិការអាស៊ាន ចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញស្តីពីការត្រៀមខ្លួនរបស់ម្ចាស់ផ្ទះកម្ពុជាសម្រាប់ការរៀបចំប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
កិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃនៅសណ្ឋាគារ Hyatt Regency Phnom Penh មាន៧ប្រតិភូដឹកនាំដោយលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន (APSF), លោកស្រី Wandee Tosuwan អគ្គលេខាធិការ APSF, លោក Datuk Dr Rokiah Omar ប្រធានផ្នែកវាយតម្លៃចំណាត់ថ្នាក់ពិការ, លោក Dato’ Hakem Arabi ប្រធានគណៈកម្មាធិការផ្នែកច្បាប់, លោក Stefanie Ang ប្រធានផ្នែកកីឡា និងលោក Lim Chuan Beng ប្រធានផ្នែកទីផ្សារ។

កិច្ចប្រជុំនឹងផ្តោតសំខាន់លើវឌ្ឍនភាពការងារសំខាន់ៗមានដូចជា ការអភិវឌ្ឍទីលាន និងសម្ភារ, បច្ចេកទេសនិងកីឡា, ការចូលរួមរបស់សមាជិកអាស៊ានទាំង១១ប្រទេស, ការវាយតម្លៃចំណាត់ថ្នាក់ពិការ និងប្រធាំងសារធាតុប៉ូវកម្លាំង, ការដឹកជញ្ជូន, ការស្នាក់នៅ និងបដិសណ្ឋារកិច្ច, ការផ្សព្វផ្សាយ, ពិធីបិទ-បើក និងការងារពាក់ព័ន្ធផ្សេងៗទៀត។ តាមការគ្រោងទុក លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ាន លើកទី១២ (CAMAPGOC) នឹងធ្វើបទបង្ហាញពីវឌ្ឍនភាពការងារដល់អង្គប្រជុំថា។
ជាមួយគ្នានេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាជនពិការអាស៊ាន លើកទី១២ (CAMAPGOC) របស់កម្ពុជា និង សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ក៏មានពិធីចុះអត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ហើយគណៈប្រតិភូបរទេសនឹងធ្វើទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធដែលជាទីកន្លែងរៀបចំការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតកីឡាជនពិការអាស៊ាន ឬហៅថា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងធ្វើចាប់ពីថ្ងៃ៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលនឹងមានប្រតិភូ និងអត្តពលិកជនពិការពីបណ្តាប្រទេសអាស៊ានទាំង១១ប្រមាណ ២៥០០នាក់ចូលរួម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


