កីឡា
មកស្គាល់ប្រភេទកង់ភ្នំ-កង់គួក និងស្ថានភាពផ្លូវប្រកួតកន្លងទៅពិសេសនៅព្រឹត្តិការណ៍ ស៊ីហ្គេម
កីឡាប្រណាំងកង់នាពេលបច្ចុប្បន្ននេះទទួលការគាំទ្រគួរសមពីមហាជនមិនថានៅរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តនោះទេ។ បើទោះជាមិនមែនហ្វឹកហាត់អាជីពក៏ដោយតែមានប្រជាពលរដ្ឋជាច្រើនបានជិះហាត់ប្រាណ និងជិះកម្សាន្តលេងជាហូរហែ។

លោក នូ ចំរើន (កណ្ដាល)
ថ្ងៃនេះកម្ពុជាថ្មី និងបង្ហាញកង់ពីរប្រភេទដែលតែងតែដាក់ឲ្យប្រកួតក្នុងកម្មវិធីប្រណាំងផ្សេងៗពិសេសនោះនៅព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅមិនថាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា និងនៅប្រទេសថៃឆាប់ៗខាងមុខនោះទេ។
នេះបើតាមការឲ្យដឹងពីលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយាន និងជាអ្នកជិះកង់អាជីពមួយរូបដែរបានលើកឡើងថា នៅស៊ីហ្គេមជាទូទៅគេច្រើនប្រណាំងប្រភេទកង់គួក និងកង់ភ្នំ។




ប្រភេទកង់ភ្នំ ឬហៅថា Mountain Bike
ប្រភេទកង់ភ្នំ ឬហៅថា Mountain Bike គឺជាកង់ដែលមានចំពាស់មុខ និងមានបូមខ្យល់ខាងមុខ និងមានបូមកណ្ដាល ជួយសម្រួលដល់កីឡាករងាយស្រួលក្នុងការហក់លោត។ ចំណែកតួកង់ភ្នំ មានសភាពក្រាស និងមានសំបកក្រាសចាប់ពីទំហំ 2.0 ឡើងទៅ និងមានខ្នងកង់រង្វង់ចាប់ពី 26 ឡើងទៅដល់រង្វង់ 29 ។ កង់ភ្នំ គឺគេប្រណាំងក្នុងស្ថានភាពផ្លូវលំបាកមានឧបសគ្គដូចជាផ្លូវមានទួល ផ្លូវមានក្រួស ផ្លូវមានថ្ម ផ្លូវឡើងភ្នំជាដើម។

ប្រភេទកង់គួក ឬហៅថា Road Bikes
ប្រភេទកង់គួក ឬហៅថា Road Bikes គឺជាកង់ដែលមានរូបរាងខុសពីកង់ភ្នំ និងមានស្ថានរាងតូចធ្វើឡើងឲ្យមានសំពាធខ្យល់បាំងតិចតួចហើយមានទម្ងន់ស្រាល។ ចំណែកផ្នែកសំបកកង់វិញរាងតូចរលោង និងមានរង្វង់ 700 cc។ កង់គួក គឺគេប្រណាំងនៅលើផ្លូវជាតិ ផ្លូវបេតុង ផ្លូវកៅស៊ូ។ កង់នេះមានល្បឿនលឿនជាងជាងប្រភេទកង់ភ្នំ៕




ប្រភេទកង់គួក ឬហៅថា Road Bikes
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស