កីឡា
គ្រូហ្វីលីពីន និយាយអ្វីខ្លះ ក្រោយដឹកនាំប្រកួតដំបូងចាញ់ កម្ពុជា
លោក Josep Ferre គ្រូបង្វឹក នៃក្រុមជម្រើសជាតិហ្វីលីពីន បានដឹកនាំក្រុមទទួលបរាជ័យលើកដំបូងក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Championship) ក្រោមថ្វីជើងកម្ពុជា ដោយលទ្ធផល ៣-២ នាពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីម្សិលមិញ ខណៈវាក៏ត្រូវបានចាត់ទុកថាជាបរាជ័យលើកដំបូងសម្រាប់លោក ចាប់តាំងពីចូលមកដឹកនាំបាន ៣ សប្ដាហ៍។

នៅក្នុងការប្រកួតនេះ កម្ពុជា បានបើកការនាំមុខមុនដល់ទៅ ២ គ្រាប់ ក្នុងរយៈពេលត្រឹម ៤ នាទី ពោលគឺដោយកីឡាករ រ៊ឹង ប៊ុនហៀង នៅនាទី ១៦ បន្ទាប់មកដោយកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី ២០។ យ៉ាងណាមិញនៅជិតចប់វគ្គទី ១ ហ្វីលីពីន តាមពីក្រោយបាន ១ គ្រាប់ ដោយកីឡាករ Kenshiro Michael Lontok Daniels នៅនាទី ៤១។ ខណៈគ្រាប់បាល់នៅវគ្គទី ២ កីឡាករ Kenshiro Michael Lontok Daniels ដដែល តាមស្មើឲ្យ ហ្វីលីពីន មុននឹង រ៊ឹង ប៊ុនហៀង ទាត់ចូលគ្រាប់ជ័យជម្នះនៅនាទី ៥៩។
ក្រោយចប់ការប្រកួត លោក Josep Ferre គ្រូបង្វឹក នៃក្រុមជម្រើសជាតិហ្វីលីពីន ក៏បានលើកឡើងពីការប្រកួតក្នុងសន្និសីទសារព័ត៌មាន ដោយលោកបានសោកស្ដាយចំពោះបរាជ័យ ដ្បិតហាក់ធ្វើបានល្អនៅតង់ទី ២ ហើយក៏បានសរសើរកម្ពុជា ផងដែរ។

លោក Josep Ferre បាននិយាយថា «ជាដំបូងសូមអបអរសាទរដល់កម្ពុជា សម្រាប់ការទទួលបានជ័យជម្នះ។ នៅ ២០ នាទីដំបូង យើងមិនបានធ្វើតាមអ្វីដែលយើងរំពឹង បន្ទាប់ពីរបូត ២ គ្រាប់ ហើយយើងវាយបកតាមពីក្រោយវិញ យើងចាប់ផ្ដើមបង្កើតឱកាសដើម្បីរកគ្រាប់បាល់ ក៏ដូចជាគ្រប់គ្រងបាល់ ហើយនៅវគ្គទី ២ យើងគ្រប់គ្រងការប្រកួត យើងបង្កើតឱកាសកាន់តែច្រើនជាងមុន ប៉ុន្តែវាមិនបានមកនៅខាងយើង ដូច្នេះយើងខកចិត្តចំពោះរឿងនេះ ហើយខ្ញុំគិតថា យើងគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ»។
ពេលនិយាយពីកម្ពុជា គ្រូបង្វឹកសញ្ជាតិអ៉េស្បាញរូបនេះបានសរសើរពីតំបន់ប្រយុទ្ធ និងលើសពីអ្វីដែលលោករំពឹងទុក។
«ខ្ញុំគិតថា នៅប៉ុន្មាននាទីដំបូង ពួកគេបានដាក់សម្ពាធខ្លាំងមកលើយើង ពិតណាស់ខ្ញុំត្រូវតែអបអរដល់ក្រុមកម្ពុជា ខ្ញុំគិតថា យើងមិនបានធ្វើឲ្យមានភាពស៊ីសង្វាក់ដូចដែលយើងបានលេងជាមួយវៀតណាម ដោយរបូតគ្រាប់បាល់យ៉ាងងាយស្រួល។ យើងដឹងថា កម្ពុជា មានកីឡាករប្រយុទ្ធដ៏ល្អ ខ្ញុំចូលចិត្តកីឡាករ ៣ នាក់ខាងលើ ដែលពួកគេប្រើ ក៏ដូចជាកីឡាករស្លាបទាំងសងខាង ពួកគេបង្ហាញបានយ៉ាងល្អ ខ្ញុំគិតថា ទម្រង់លេងរបស់កម្ពុជា គឺលើសពីអ្វីដែលយើងរំពឹងទុក»។ ការលើកឡើងរបស់លោក Josep Ferre។
គួរបញ្ជាក់ថា ហ្វីលីពីន នៅសល់ការប្រកួតបន្តទៀត ពោលគឺត្រូវជួបព្រុយណេ នៅថ្ងៃទី ២៣ ខែធ្នូ ខាងមុខ នៅលើទឹកដីរបស់ខ្លួន៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


