កីឡា
គ្រូឥណ្ឌូណេស៊ី មិនហ៊ានមើលស្រាលកម្ពុជា ខណៈបារម្ភចំពោះក្រុមខ្លួនដ្បិតខានប្រកួតផ្លូវការរយៈពេលយូរ
នៅមុនការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមជម្រើសជាតិកម្ពុជា ក្នុងពូល A នៃពានរង្វាន់ AFF Cup ឆ្នាំ២០២២ លោក Shin Tae-yong គ្រូបង្វឹកនៃក្រុមឥណ្ឌូនេស៊ី មានការស្ទាក់ស្ទើរក្នុងការទុកគូប្រកួតរបស់លោកជាក្រុមងាយយកឈ្នះ។

ជំនួសឱ្យការជឿជាក់ខ្លាំងពេក គ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ី មកពីកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ពីភាពប្រយ័ត្នចំពោះការរីកចម្រើនរបស់កម្ពុជាក្នុងពានរង្វាន់ AFF Cup 2022។ នេះត្រូវបានបញ្ជាក់ដោយផ្ទាល់ដោយលោក Shin Tae-yong នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃព្រហស្បតិ៍នេះ។ លោកបាននិយាយថា សម្រាប់កម្ពុជាមិនមែនជាគូប្រកួតដែលអាចស្មានតាមអំពើចិត្តនោះទេ ជាងនេះទៅទៀត គេអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតលើកដំបូងរបស់ខ្លួនពីហ្វីលីពីន។
លោក Shin Tae-yong បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃព្រហស្បតិ៍ថា «បច្ចុប្បន្នកម្ពុជាស្ថិតក្នុងស្ថានភាពជាក្រុមល្អណាស់ លេងទល់នឹងហ្វីលីពីនដែលពួកគេបានឈ្នះ ការបង្ហាញទម្រង់លេងរបស់ពួកគេក៏ល្អផងដែរ»។
លោកបានបន្តថា៖ «ខ្ញុំបញ្ជាក់ថាបាល់គឺមូល យើងមិនអាចនិយាយថាយើងអាចឈ្នះដោយងាយ ឬថាតើស្ថានភាពអាចផ្លាស់ប្តូរបានទេ»។
Shin Tae-yong ក៏បានលើកឡើង និងប្រៀបធៀបស្ថានភាពបច្ចុប្បន្នរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ។ ក្នុងចំណោមរឿងផ្សេងៗទៀត នោះគឺការមិនមានការប្រកួតសាកល្បងជាលក្ខណៈអន្តរជាតិទេ ហើយកីឡាករមិនបានចូលរួមក្នុងការប្រកួតផ្លូវការអស់រយៈពេលជាយូរមកហើយ។

«ទន្ទឹមនឹងនោះ យើងមិនអាចប្រកួតប្រជែងជាផ្លូវការអស់រយៈពេលជាច្រើនខែមកហើយ។ ដូច្នេះហើយ អ្នកមិនគួរមើលស្រាលកម្ពុជាឡើយ»។ លោក Shin Tae-yong បានបញ្ចប់ថា៖ «ប៉ុន្តែខ្ញុំបានសង្កត់ធ្ងន់ទៅលើកីឡាករ យើងត្រូវតែឈ្នះ ក្រុមក៏ធ្វើបានល្អជាងនេះដែរ សង្ឃឹមថាយើងអាចផ្តោតអារម្មណ៍ និងធ្វើបានល្អជាង»។
បញ្ជាក់ថា កម្ពុជា នឹងជួបម្ចាស់ផ្ទះមានរហស្សនាម មហាគ្រុឌ មួយនេះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្អែក នាវេលាម៉ោង ៤:៣០នាទីល្ងាច ហើយនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ BTV News ផងដែរ៕
ប្រភព៖ bola.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


