Connect with us

កីឡា

កីឡា​ប្រណាំងយានយន្ត​ ត្រូវ​ការ​ភាព​ស្វាហាប់ដោះស្រាយបញ្ហាពេលជួបឧបសគ្គ

បានផុស

នៅ

កីឡា​ប្រណាំងយានយន្តជាកីឡាមួយប្រភេទ ប្រកួតប្រជែងគ្នាទាំង​នៅ​លើការរៀបកម្លាំងម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម ភាពស្វាហាប់ក្នុងការបើកបរនៅពេលជួបបញ្ហា និងភាពឈ្លាសវៃក្នុងការរំដោះរថយន្តចេញពីឧបសគ្គ។ នេះជាការលេីកឡេីង​ របស់លោក​ ទូច​ រស្មី​ អនុប្រធានក្លឹបរថយន្តគោព្រៃ​ឲ្យដឹងក្នុងពិធីបេីកជាផ្លូវការ​នៃការប្រណាំងរថយន្ត​ Off Road សន្តិភាពនាថ្ងៃទី១៣មករាឆ្នាំ២០២៣។

លោកថា​ ឧបសគ្គដែលមានក្នុងការប្រកួត គណៈកម្មការតែងតែដកស្រង់ចេញអំពីជីវភាពរស់នៅ ការធ្វើដំណើរក្នុងព្រៃ ស្ថានភាពជាក់ស្តែង ដើម្បីឱ្យកីឡាករទាំងអស់ប្រកួតប្រជែងដណ្ដើមគ្នាយកជ័យលាភីជូនក្រុម និងប្រទេសរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច រស្មី បានបន្តទៀតថា គោលបំណងចម្បងនៃការរៀបចំការប្រកួតនេះ គឺដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានការចាប់អារម្មណ៍លើខេត្តមណ្ឌលគិរី ដែលបានរៀបការប្រកួតកីឡាខ្នាតអន្តរជាតិ ជាពិសេសអាចឱ្យក្រុមកីឡាករជាតិមានទីលានប្រណាំងលក្ខណៈស្តង់ដាអន្តរជាតិ ដូចប្រទេសជឿនលឿនដទៃទៀត។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ងិន សុខវិមាន បានបង្ហាញការរំពឹងទុកថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បណ្ដាខេត្តនានា និងមកពីរក្រៅប្រទេសមកដល់ខេត្តមណ្ឌលគិរី ក៏ដូចជាជួយដល់សេវាស្នាក់នៅទេសចរណ៍ និងសេវាកម្មម្ហូបអាហារក្នុងខេត្តផងដែរ ពិសេសជួយជំរុញការផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី។

លោកថា អ្វីដែលពិសេសប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនឹងបានស្គាល់ពីប្រភេទការប្រណាំងយានយន្ត ដែលមានការលំបាក ដូចជាការប្រណាំងរថយន្ត Off Road ការប្រណាំងរថយន្ត Rally និងការប្រណាំងម៉ូតូ Cross ដែលជាប្រភេទកីឡាខ្នាតអន្តរជាតិ។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាយានយន្តដ៏ធំនេះ ត្រូវបានរៀបចំឡើងដោយក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគិរី សហការជាមួយទីលាន ១២ ម៉ូទ័រផាក (12 Motor Park ) និងមានការចូលរួមសហការរៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម