កីឡា
ក្លិបរាំភ្នំដូនពេញ គ្រងតំណែងជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ក្រោយដណ្តើមមេដាយមាស៩គ្រឿង
ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បានបញ្ចប់កាលពីរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិ។

ក្រុមកីឡាករ-កីឡាការិនីក្លិបរាំភ្នំដូន ពេញបានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បន្ទាប់ពីក្លិបនេះ ដណ្តើមមេដាយច្រើនជាងគេបំផុត ក្នុងនោះមេដាយមាសចំនួន៩គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។ ចំណែកជើងឯករង បានទៅលើក្លិបរាំសន្ធរម៉ុក ក្នុងនោះមេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង ហើយចំណាត់ថ្នាក់លេខ៣ក្លិបរាំច្បារអំពៅ ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់៤ គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ក្លិបរាំដែលថិតនៅចំណាត់ថ្នាក់លេខ៤ គឺក្លិបមកពីខេត្តសៀមរាប ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្លិបរាំទួលស្វាយព្រៃ ក្នុងនោះមេដាយមាសចំនួន៣ គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ ៥គ្រឿង។ សម្រាប់ការប្រកួតឆ្នាំនេះ មានកីឡាករ- កី ឡាការិនីចូលរួមចំនួន៣០នាក់ក្នុងនោះកីឡា ការិ នី២០នាក់ មកពី៥ក្លិបគឺក្លិបរាំសន្ធរម៉ុក ក្លិបរាំដូនភ្នំពេញ ក្លិបរាំទួលស្វាយព្រៃ ក្លិបរាំច្បារអំពៅ និងក្លិបរាំសៀមរាប ចំពោះវិញ្ញាសាអន្តរជាតិមានចំនួន១៥វិញ្ញាសា។


បើតាមការវាយតម្លៃរបស់គណៈកម្មការរៀបចំការប្រកួតបញ្ជាក់ថា ការប្រកួតជើងឯករាំឆ្នាំនេះ គ្រប់អង្គភាពពាក់ព័ន្ធបានសហការគ្នារៀបចំការ ប្រកួតនេះ ឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងទទួលបានលទ្ធផលល្អប្រសើរ តាមគោលការណ៍បច្ចេកទេសប្រកប ដោយយុត្តិធម៌ និងតម្លាភាព រកឃើញនូវកីឡាករ កីឡាការិនីឆ្នើម ដែលទទួលបានជយលាភីពីការប្រកួត៕


អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្រុមសីដក់ក្រសួងការពារជាតិ នៅតែរក្សាតំណែងជើងឯកថ្នាក់ជាតិដដែល
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


