Connect with us

កីឡា

កីឡាករ​​ខ្មែរ​-​អាមេរិក​ Nick​ Taylor​ ប្រាប់​​ថា​ នៅ​តែ​​កំពុង​​រក​​ក្លឹប​​ថ្មី

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ខ្មែរ-អាមេរិក Nick Taylor ​នៅ​តែ​កំពុង​ស្វែង​រក​ក្លឹប​ថ្មី​លេង​សម្រាប់​រដូវ​កាល​ថ្មី បន្ទាប់​ពី​រូប​គេ​បាន​​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​ក្លឹប Orlando City B ​នៅ​សហរដ្ឋ​អាមេរិក ហើយ​ក៏​​មាន​ព័ត៌មាន​លេច​ឡើង​ជា​ច្រើន​ពី​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ចូល​ក្លឹប​នៅ​ប្រទេស​កម្ពុជា។

យប់​មិញ​នេះ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ Nick Taylor បាន​សរសេរ​បង្ហោះ​ជា Story លើ​ផេក​របស់​ខ្លួន​ថា ៖«​ខ្ញុំ​នៅ​តែ​កំពុងស្វះ​ស្វែង​រក​គ្រប់​​ជម្រើស​ទាំង​អស់​​​សម្រាប់​​ក្លឹប​​ដែល​ខ្ញុំ​នឹង​លេង​​នា​ពេល​ខាង​មុខ ហើយ​ខ្ញុំ​នឹងផ្តល់​ព័ត៌មាន​ឲ្យ​​លោក​អ្នក​បាន​ដឹង​នៅ​​​ពេល​វេលា​មក​ដល់»។

កីឡាករ Nick Taylor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ពីរ​ថ្ងៃ​មុន Nick ​បាន​អរគុណ​ដល់​ទី​ក្រុង (Orlando City) ​ដែល​បាន​​​​ផ្លាស់​ប្តូរ​ជីវិត​របស់​​ខ្លួន​ដែល​បាន​ក្លាយ​ជាសា​រលា​ចុង​ក្រោយ ហើយ​រូប​គេកំពុង​រីក​រាយ​សម្រាប់​បើក​ទីព័រ​ជីវិត​បាល់ទាត់​នៅ​ក្លឹប​ថ្មី។

ការ​សរសេរ​ផុស​លា​ចុង​ក្រោយ​រូប​គេ​ត្រូវ​បាន​ជីតា​របស់​ខ្លួន​បាន​បង្ហាញ​ពី​សញ្ញា​​ចូល​រួម​ជា​មួយ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ប៉ុន្យែ​​ការ​ផុស​របស់​ជីតា ត្រូវ​បាន​លុប​ចោល​វិញ​ក្នុង​រយៈ​ពេល​មិន​ដល់​១​ម៉ោង​​ក្រោយ។ កន្លង​មក ក៏​មាន​ព័ត៌មាន​ខ្លះ​ពាក់​ព័ន្ធ​នឹង​លទ្ធភាព​ដែល​អាច​ចូល​រួម​ជា​មួយ​ក្លឹប​ភ្នំពេញ​ក្រោន និង​បឹងកេត​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​ព័ត៌មាន​ផ្លូវ​ការ​ឡើយ។

រដូវ​កាល​២០២២​កន្លង​ទៅ​នេះ Nick Taylor លេង​ឲ្យ​ក្លឹប​ Orlando City B ដោយ​បង្ហាញ​ខ្លួន​២២​ប្រកួត​រក​បាន​១​គ្រាប់ ហើយ​ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ដែល​​បង្ហាញ​ខ្លួន​បាន​៥លើក​​ក្នុង​នោះ​មិត្តភាព​២​​លើក និង​ក្នុង​ពាន​រង្វាន់ AFF Championship ៣លើក ​រក​បាន​១គ្រាប់​ឲ្យ​ជម្រើស​ជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម