កីឡា
មន្ដ្រីអូឡាំពិកថៃ អះអាងពីការរៀនសូត្រច្រើនពីកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៥
ប្រទេសថៃក៏កំពុងត្រៀមខ្លួនរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៣ បន្តវេនពីកម្ពុជាដែលរៀបចំលើកទី៣២ ឆ្នាំ២០២៣នេះនៅរាជធានីភ្នំពេញ។ សម្រាប់ការរៀបចំ និងត្រៀមខ្លួនរបស់កម្ពុជាត្រូវបានមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកថៃកោតសរសើរ និងរៀនសូត្រតាម។

លោកស្រី Supitr Samahito នាយបេសកកម្មរង និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) បានប្រាប់ Cambodia 2023 ថា ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជាគឺបានល្អគួរឲ្យរៀនសូត្រតាម។

«ក្នុងនាមម្ចាស់ផ្ទះបន្ដវេនពីកម្ពុជា ខ្ញុំបានរៀនសូត្រច្រើន។ បរិយាកាសក្នុងបន្ទប់ប្រជុំនាយបេសកកម្ម គឺខ្ញុំពេញចិត្ត សាមញ្ញា តែថ្លៃថ្នូរ និងមានរបៀបរៀបរយយ៉ាងល្អ។ ការរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃរបស់កម្ពុជា។ ពិធីរាប់ថយក្រោយរបស់កម្ពុជា បានយកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូលទៅសម្ដែងនៅលើឆាក ហើយអញ្ជើញនាយបេសកកម្មទាំងអស់ចូលរួម ដែលបញ្ជាក់អំពីសាមគ្គីភាព រវាងប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយយើងនឹងព្យាយាមធ្វើយ៉ាងណាឲ្យមានកម្មវិធីស្រដៀងគ្នា និងពិធីបិទ ដើម្បីមកទទួលទង់ស៊ីហ្គេមបន្ដពីកម្ពុជា»។ លោកស្រីបានរៀបរាប់។

លោកស្រី Supitr Samahito បន្តថា ៖«ពិធីរត់ភ្លើងគប់ ទៅកាន់ប្រទេសសមាជិកទាំង១០ ខ្ញុំមានអារម្មណ៍ថា កម្ពុជាបានពញ្ញាក់អារម្មណ៍ប្រជាជាតិអាស៊ីអាគ្នេយ៍របស់យើងពីស៊ីហ្គេមជិតមកដល់ហើយ។ អ៊ីចឹងថៃ គួរតែធ្វើអ្វីដែលស្រដៀងហ្នឹង (ស្រដៀងកម្មវិធីរៀបចំ) ។ ហេតុនេះ ខ្ញុំបានរៀនសូត្រច្រើនមុនស៊ីហ្គេម នៅកម្ពុជា ហើយទម្រាំពេលហ្គេមកដល់ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់យកទៅប្រទេសថៃ ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមបន្ដវេន បន្ទាប់ពីកម្ពុជា»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


