កីឡា
ហ្វីលីពីនដាក់គោលដៅលេខ៤ក្នុងតារាងមេដាយស៊ីហ្គេមនៅកម្ពុជា
គណៈកម្មាធិការអូឡាំពិកហ្វីលីពីនបានដាក់គោលដៅយកចំណាត់ថ្នាក់លេខ៤នៃតារាងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) ថា ឆ្នាំ២០២៣នេះជាពេលវេលាដ៏មមាញឹកបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡារបស់ហ្វីលីពីន ដោយសារត្រូវធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទះពិភពលោក FIBA World Cup, ការប្រកួតជើងឯកបាល់ទាត់ពិភពលោកនារី (FIFA Women’s World Cup) នៅប្រទេសនូវែលសេឡុង, ការប្រកួតជម្រុះកីឡាអូឡាំពិកនៅប្រទេសបារាំង ឆ្នាំ២០២៤, ការប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩ នៅចិន និងការប្រកួតកីឡា Asian Indoor and Martial Arts Games លើកទី៦នៅថៃជាដើម។
ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ថា POC បានត្រៀមខ្លួនរួចរាល់ហើយដើម្បីឈ្នះមេដាយឆ្នាំ២០២៣នេះ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដាក់វិញ្ញាសាច្រើនដែលកីឡាខ្លះធ្វើឲ្យប្រទេសផ្សេងៗមានការលំបាកក្នុងការស្វែងរកមេដាយ។
លោកនិយាយថា ៖«ខ្ញុំមានអារម្មណ៍ថា យើងនឹងមិនបានចំណាត់ថ្នាក់លេខ១ទេ ដោយផ្អែកលើរូបមន្តដែលម្ចាស់ផ្ទះកម្ពុជាបានដាក់ ប៉ុន្តែតាមការព្យាករ យើងដាក់គោលដៅទាបបំផុតលេខ៤ ឬលេខ៣ ឬលេខ២ដែរ»។
កីឡាការិនីម្ចាស់មេដាយមាសលើកទម្ងន់អូឡាំពិក Hidilyn Diaz, ម្ចាស់មេដាយសំរឹទ្ធអត្តលកម្មពិភពលោក EJ Obiena, ម្ចាស់មេដាយមាសកាយសម្ព័ន្ធពិភពលោក Carlos Yulo និងអត្តពលិកឆ្នើមៗជាច្រើនទៀតរាប់ទាំងប្រដាល់សកល និងលើកទម្ងន់ទំនងជាដើមត្រូវបានរំពឹងថា នឹងចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជាដែរ។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះដែលមានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដាក់កីឡាចំនួន៣៦ប្រភេទ និងកីឡាសម្តែង១ប្រភេទដែលមាន វិញ្ញាសាចំនួន៥៨១ (ស្មើមេដាយមាស៥៨១ មេដាយប្រាក់៥៨១ និងមេដាយសំរឹទ្ធ ៥៨១ ក្នុងនោះកីឡាខ្លះមានមេដាយសំរឹទ្ធស្ទួន)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


