Connect with us

កីឡា

កីឡាករបាល់ទាត់រុស្ស៊ី និងអ៊ុយក្រែន វាយតប់គ្នាផ្អើលសណ្ឋាគារ តួកគី បន្ទាប់ពីរញ្ជួយដី

បានផុស

នៅ

កីឡាករ​បាល់ទាត់​រុស្ស៊ី និង​អ៊ុយក្រែន​ បានវាយតប់​គ្នា ​បន្ទាប់​ពី​ត្រូវគេ​បង្ខំឲ្យស្នក់នៅក្នុង​សណ្ឋាគារ​តែមួយ ​នៅ​ប្រទេស​តួកគី។

កីឡាករមកពីក្លិប Shinnik Yaroslavl នៃក្របខ័ណ្ឌលំដាប់ទី២របស់រុស្ស៊ី Shinnik Yaroslavl និងកីឡាករក្លិប FC Minaj នៃក្របខ័ណ្ឌអ៊ុយក្រែន Premier League ត្រូវបានប្រាប់ឲ្យស្នាក់នៅសណ្ឋាគារជាមួយគ្នា ដោយសារតែការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីសប្តាហ៍មុន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន, បញ្ហាបានចាប់ផ្តើមនៅពេលកីឡាករក្លិប Minaj និយា​យទៅកាន់កីឡាកររុស្ស៊ី បន្ទាប់ពីគាត់ប្រព្រឹត្តអំពើមិនសមរម្យចំពោះបុគ្គលិកសណ្ឋាគារ។

ដោយសារតែកីឡាកររុស្ស៊ីបដិសេធសុំទោស និងថែមទាំងបោះពាក្យសម្តីឈ្លើយទៀតនោះ ការវាយតប់គ្នាក៏បានកើតឡើងតែម្តង។

ក្រោយមកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា កីឡាករក្លិប Shinnik រហូតដល់ទៅ៤នាក់ បានរងរបួសបាក់ឆ្អឹង។ ប៉ុន្តែឆានែល Telegram ឈ្មោះ Baza នៅទីក្រុងមូស្គូ បានចោទប្រកាន់កីឡាករអ៊ុយក្រែនថាជាអ្នកញុះញង់មុន៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Metro

ចុចអាន៖ ហេតុអ្វី Kingsley Coman មិនអបអរពេលស៊ុតចូលទី PSG?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម