កីឡា
ហេតុអ្វី Kingsley Coman មិនអបអរពេលស៊ុតចូលទី PSG?
ការប្រកួតជើងទី១ នៃពានរង្វាន់ Uefa Champions League វគ្គ១៦ក្រុមចុងក្រោយ រវាងម្ចាស់ផ្ទះ Paris Saint-Germain និង Bayern Munich បានបញ្ចប់ទៅដោយលទ្ធផល ក្រុមភ្ញៀវទទួលជ័យជម្នះ ១-០។
មួយគ្រាប់របស់ Bayern Munich គឺរកបានដោយកីឡាករ Kingsley Coman នៅនាទីទី៥៣ ប៉ុន្តែគេមើលឃើញថា កីឡាកររូបនេះមិនអបអរគ្រាប់បាល់នោះឡើយ។
Coman បានសារភាពថា មូលហេតុដែលរូបគេមិនអបអរ គឺដោយសារតែ PSG គឺជាក្លិបពីកុមារភាពរបស់ខ្លួន ដូច្នេះវាពិតជាពិបាកណាស់ក្នុងការអបអរទល់នឹងក្លិបដែលផ្តល់អនាគតដល់រូបគេ។
គ្រាប់បាល់របស់ Coman នៅកីឡដ្ឋាន Parc des Princes កើតឡើង៣ឆ្នាំបន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឲ្យ Bayern ក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹង PSG នៅទីក្រុង Lisbon។
គួរបញ្ជាក់ថា Coman បានចំណាយពេលលេងបាល់ដំបូងនៅ PSG មុនពេលចូលរួមជាមួយក្លិបយក្សអ៊ីតាលី Juventus ក្នុង២០១៤ ហើយត្រូវបានផ្ទេរទៅ Bayern មួយឆ្នាំក្រោយមក៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ចាប់ឆ្នោត UEFA Champions League ជើងឯកចាស់ស្ថិតក្នុងពូល H ខណៈពូល A ជាពូលមរណៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៤ ម៉ោង ago
ងាកចេញពីព្រំដែនកម្ពុជា-ថៃ ទៅមើលការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានអ្វីខ្លះ?