កីឡា
វៀតណាម នឹងចូលរួមប្រកួតក្បាច់គុនល្បុក្កតោ ក្នុងស៊ីហ្គេម នៅកម្ពុជា
កីឡាករក្បាច់គុនវៀតណាម គ្រោងនឹងបង្ហាញជំនាញរបស់ពួកគេនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣២ នាពេលខាងមុខ ដែលពួកគេនឹងចូលរួមប្រកួតក្បាច់គុនល្បុក្កតោ ប្រពៃណីខ្មែរ។

ហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា នឹងឃើញអ្នកចូលរួមប្រយុទ្ធដោយដៃ និងប្រើប្រាស់អាវុធជាច្រើនប្រភេទ។
មានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ល្បុក្កតោគឺជាយុទ្ធគុនដ៏ចំណាស់បំផុតមួយដែលមានដល់បច្ចុប្បន្ន ហើយត្រូវបានគេស្គាល់ដោយសារការសង្កត់ធ្ងន់លើការប្រើប្រាស់អាវុធក្នុងពេលប្រយុទ្ធ។
លោក Le Ngoc Quang អគ្គលេខាធិការសហព័ន្ធកីឡាក្បាច់គុនបុរាណវៀតណាមបានជឿជាក់ថា អត្តពលិកវៀតណាម នឹងអាចប្រើប្រាស់ជំនាញក្បាច់គុនផ្ទាល់ខ្លួនរបស់ពួកគេឲ្យពូកែក្នុងព្រឹត្តិការណ៍នេះ។

ល្បុក្កតោ ចែករំលែកភាពស្រដៀងគ្នាជាច្រើនជាមួយនឹងក្បាច់គុនបុរាណវៀតណាម ដែលធ្វើឲ្យវាមានលក្ខណៈងាយស្រួលសម្របតាមសម្រាប់ក្រុមវៀតណាម។ លោកបានបន្តថា ជាលទ្ធផល ក្រុមនេះត្រូវបានរំពឹងថា នឹងធ្វើបានល្អ និងមានសក្ដានុពល ថែមទាំងនាំយកមេដាយមួយចំនួនមកផ្ទះវិញ។
លោក Bui Trung Hieu អនុប្រធានសហព័ន្ធកីឡាក្បាច់គុនបុរាណវៀតណាមបានមានប្រសាសន៍ថា ដើម្បីធានាបាននូវគុណភាពវិជ្ជាជីវៈខ្ពស់ សហព័ន្ធបានជ្រើសរើសអត្តពលិកដែលមានសមិទ្ធផលខ្ពស់ក្នុងព្រឹត្តិការណ៍កីឡាជាតិនាពេលថ្មីៗនេះ។ ពួកគេនឹងប្រកួតជាមួយនឹងទម្រង់លេងដ៏ល្អបំផុត និងកម្លាំងផ្លូវចិត្តនៅក្នុងការប្រកួតខាងមុខ៕
ប្រភព ៖ vietnamplus.vn
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


