កីឡា
FIFA World Cup 2026 កែប្រែរូបមន្តខ្លះៗ ប៉ុន្តែនៅរក្សាចំនួនក្រុម ៤៨ ក្រុមដដែល
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយនៅថ្ងៃអង្គារនេះថា ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ (FIFA World Cup 2026) នឹងមានការប្រកួតចំនួន ១០៤ ប្រកួត ជំនួសឲ្យការប្រកួតប្រពៃណីចំនួន ៦៤ ប្រកួត ដោយសារតែទម្រង់ដែលបានពង្រីកក្រោយមាន ៤៨ ក្រុមចូលរួម។

ការប្រកួតឆ្នាំ ២០២៦ ដែលនឹងត្រូវទទួលដោយម្ចាស់ផ្ទះរួមគ្នា សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងក្លាយជាការប្រកួតលើកទី ១ នៃការប្រកួតដែលមាន ៤៨ ក្រុមចូលរួម។ វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា។
ទម្រង់ថ្មីនេះ ក៏នឹងនៅបន្តរក្សាក្រុម ចំនួន ៤ ក្រុម ក្នុង ១ ពូលដដែលផងដែរ បន្ទាប់ពីគម្រោងសម្រាប់ ១ ពូល មាន ៣ ក្រុម ត្រូវបានដកចេញ។ ទោះយ៉ាងណាក៏ដោយ ចំនួនពូល នឹងកើនឡើងពីរាល់ដងដែលមានតែ ៨ ពូល ទៅ ១២ ពូល។

ផែនការដើមសម្រាប់ World Cup ឆ្នាំ ២០២៦ គ្រោងឲ្យមានការប្រកួតសរុបចំនួន ៨០ ប្រកួត ប៉ុន្តែការសម្រេចចិត្តបង្កើនចំនួនប្រកួតដល់ ១០៤ ត្រូវបានអនុម័តដោយក្រុមប្រឹក្សារបស់ FIFA នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ។
ជាប្រពៃណី ក្រុមកំពូលទាំង ២ នៃពូលនីមួយៗ នឹងបានឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ ប៉ុន្តែការប្រកួតឆ្នាំ ២០២៦ ក៏នឹងមានក្រុមចំណាត់ថ្នាក់លេខ ៣ ល្អបំផុត ចំនួន ៨ ក្រុមបន្ថែមផងដែរ ដែលធ្វើដំណើរទៅកាន់វគ្គ ៣២ ចុងក្រោយ។
ការប្រកួតបាល់ទាត់ពិភពលោក ដែលមានចំនួន ៣២ ក្រុម នៅកាតា កាលពីឆ្នាំមុន មានការប្រកួតសរុបចំនួន ៦៤ ប្រកួត បានបញ្ចប់ក្នុងរយៈពេល ២៩ ថ្ងៃ។ លើកចុងក្រោយ ម៉ិកស៊ិក (១៩៨៦) និងសហរដ្ឋអាមេរិក (១៩៩៤) ធ្វើជាម្ចាស់ផ្ទះ World Cup មានតែ ២៤ ក្រុមប៉ុណ្ណោះ។ ការប្រកួតមាន ៣២ ក្រុម គឺចាប់ផ្ដើមឆ្នាំ ១៩៩៨ ដោយមាន ៨ ពូល និងមួយពូលមាន ៤ ក្រុម៕
ប្រភព ៖ espn.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


