កីឡា
តារាឆ្នើមហ្វីលីពីន Carlos Yulo រំពឹងឈ្នះមេដាយមាស៤គ្រឿងស៊ីហ្គេមនៅកម្ពុជា
កីឡាករកាយសម្ព័ន្ធឆ្នើមរបស់ហ្វីលីពីន Carlos Yulo ដាក់ក្តីរំពឹងទៅរកការឈ្នះមេដាយមាស៤គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

Carlos Yulo ត្រូវបានចាត់ទុកជាអត្តពលិកម្នាក់ដែលអាចនឹងទទួលបានមេដាយមាសច្រើនជាងគេក្នុងចំណោមអត្តពលិកអាស៊ានដែលចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ក្នុងរាជធានីភ្នំពេញ។
ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធហ្វីលីពីន លោក Cynthia Carrion-Norton បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករ Yulo នឹងប្រកួត៤វិញ្ញាសាគឺបុរសឯត្តជន all-around, វិញ្ញាសា Parallel bars, វិញ្ញាសា Horizontal bar និងវិញ្ញាសាក្រុម។ រូបគេអាចនឹងឈ្នះមេដាយមាសទាំង៤វិញ្ញាសា។
គ្មានអ្វីចម្លែកទេដែលរូបគេដាក់គោលដៅស្វែងរកឲ្យបានមេដាយមាសដល់ទៅ៤គ្រឿង ពីព្រោះ រូបគេធ្លាប់បានឈ្នះមេដាយមាស៥គ្រឿង និងប្រាក់២គ្រឿង កាលស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០១៩ ឈ្នះមេដាយមាស២គ្រឿង និងប្រាក់៥គ្រឿង។ យ៉ាងណា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាមានវិញ្ញាសាខ្លះដែលមិនមានសម្រាប់រូបគេចូលរួមប្រកួត។

«មេដាយនឹងមិនច្រើនដល់៧គ្រឿងទេ តែ Yulo នឹងឈ្នះមេដាយមាសតាមវិញ្ញាសាដែលគាត់ប្រកួត»។ លោក Carrion បាននិយាយក្នុងពិធីជូនដំណើរប្រតិភូហ្វីលីពីនមកកម្ពុជា និងបន្តថា ៖«យើងបានហ្វឹកហាត់ខ្លាំងណាស់ ដូច្នេះយើងអាចឈ្នះមេដាយផ្សេងទៀតលើវិញ្ញាសាដែលកីឡាករ Carlos មិនបានប្រកួត»។
មុនពេលចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា Yulo ត្រូវទៅប្រកួតជើងឯកពិភពលោក FIG Apparatus World Cup Series នៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប ចុងសប្តាហ៍នេះទើបវិលត្រឡប់មកវិញ និងបន្តមកកម្ពុជា៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


