កីឡា
ព្រឹត្តិការណ៍ប្រកួតប្រភេទកីឡាទោចក្រយាន និង ប្រភេទកីឡាអត្តពលកម្មនៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
សៀមរាប ៖ ក្នុងអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា SEA Games លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រួចមកនោះ សម្រាប់ខេត្តសៀមរាប ដែលជាទឹកដីអច្ឆរិយនៃសំណង់ប្រាសាទបុរាណ ពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ក៏បានទទួលការរៀបចំការប្រកួតកីឡាចំនួន២ប្រភេទដែរ គឺ ប្រភេទកីឡាទោចក្រយាន និង ប្រភេទកីឡាអត្តពលកម្ម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តឡើងនៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន តំបន់វង់ធំ និង នៅតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី។

ព្រឹត្តិការណ៍ដ៏មហស្ចារ្យ និង មានអត្ថន័យសម្រាប់ខេត្តសៀមរាបនេះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់វិញ្ញាសាប្រកួតកង់គួកនារី ក្នុងចម្ងាយផ្លូវ ១០០,៤គីឡូម៉ែត្រ ដែលមានលទ្ធផលដូចខាងក្រោមនេះ ៖

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ៖ វិញ្ញាសាររត់ម៉ារ៉ាតុនបុរស ជាលទ្ធផលមេដាយមាសបានទៅលើកីឡាករ Agus Prayogo មកពីប្រទេស ឥណ្ឌូនេស៊ី , មេដាយប្រាក់ បានទៅលើកីឡាករ Arlan Estobo Arois មកពីប្រទេស ហ្វីលីពីន និង មេដាយសំរិទ្ធ បានទៅលើកីឡាករ Ngyen Thanh Hoang មកពីប្រទេសវៀតណាម និង វិញ្ញាសារត់ម៉ាតុនផ្នែកនារីជាលទ្ធផល មេដាយមាស បានទៅលើកីឡាការិនី Odekta Elvina មកពីប្រទេសឥណ្ឌនេស៊ី, មេដាយប្រាក់ បានទៅលើកីឡាការិនី Thi Tuyet le មកពីប្រទេសវៀតណាម និងមេដាយសំរឹទ្ធ បានទៅលើ កីឡាការិនី Christine Organiza Hallasgo មកពីប្រទេសហ្វីលីពីន។

នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាដើរប្រណាំងបុរស ជាលទ្ធផលកីឡាករ Hendro Hendro មកពីប្រទេសឥណ្ឌូនេស៊ី ឈ្នះបានមេដាយមាស , លើកីឡាករ Thanh Ngung Nguyen មកពីប្រទេស វៀតណាម ឈ្នះបានមេដាយប្រាក់ និង បានទៅលើកីឡាករ Pyae Phyo Htun មកពីប្រទេសមីយ៉ានម៉ា ឈ្នះបានមេដាយសំរិទ្ធ និង វិញ្ញាសាដើរប្រណាំងនារី ជាលទ្ធផល កីឡាការិនី Thi Thanh Phuc Nguyet មកពីប្រទេសវៀតណាម ឈ្នះបានមេដាយមាស , កីឡាការិនី Violine Intan Puspita មកពីប្រទេសឥណ្ឌូនេស៊ី ឈ្នះបានមេដាយប្រាក់ និង កីឡាការិនី Kotchaphon Tangsrivong មកពីប្រទេសថៃ ឈ្នះបានមេដាយសំរឹទ្ធ។

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាកង់ភ្នំផ្នែកបុរស ជាលទ្ធផលកីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ FERI YUDOYONO ឈ្នះមេដាយមាស , កីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ ZAENALFANANI ឈ្នះមេដាយប្រាក់ និង កីឡាករមកពីប្រទេសកម្ពុជា ឈ្មោះ KHIM MENGLONG ឈ្នះមេដាយសំរឹទ្ធ និង វិញ្ញាសាកង់ភ្នំផ្នែកនារីវិញ កីឡាការិនីមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ SAYU BELLA SUKMA DEWI ឈ្នះបានមេដាយមាស , កីឡាការិនីមកពីប្រទេសម៉ាឡេស៊ី ឈ្មោះ NUR ASSYIRA ZAINAL ABIDIN ឈ្នះបានមេដាយប្រាក់ និង កីឡាការិនីមកពីប្រទេសថៃ ឈ្មោះ VONTHANAN PHONKLA ឈ្នះបានមេដាយសំរិទ្ធិ។

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាកង់ភ្នំជាក្រុមបណ្ដាក់គ្នា Cross Country Reley (XCR) ជាលទ្ធផលក្រុមកីឡាករ-កីឡាការិនី មកពីប្រទេសឥណ្ឌូនេស៊ី ទទួលជ័យលាភី មេដាយមាស ខណៈក្រុមកីឡាករ-កីឡាការិនី ប្រទេសថៃ ទទួលបានមេដាយប្រាក់ និងមេដាយសំរិទ្ធ បានទៅលើក្រុមកីឡាករ-កីឡាការិនី មកពីប្រទេសហ្វីលីពីន។

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ៖ វិញ្ញាសាកង់ភ្នំ បុរស ( XCE ) ជាលទ្ធផលកីឡាករមកពីប្រទេសថៃ ទទួលជ័យលាភី មេដាយមាស , កីឡាករមកពីប្រទេសកម្ពុជា ទទួលជ័យលាភី មេដាយប្រាក់ និង កីឡាករមកពីប្រទេសម៉ាឡេស៊ី ទទួលជ័យលាភី មេដាយសំរិទ្ធ និង វិញ្ញាសាកង់ភ្នំ នារី ( XCE ) ជាលទ្ធផលកីឡាការិនីមកពីប្រទេសឥណ្ឌូនេស៊ី ទទួលជ័យលាភី មេដាយមាស , កីឡាការិនីមកពីប្រទេសហ្វីលីពីន ទទួលជ័យលាភី មេដាយប្រាក់ និង កីឡាការិនីមកពីប្រទេសថៃ ទទួលជ័យលាភី មេដាយសំរិទ្ធ។

នៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាកង់គួកបុរស ប្រកួតក្នុងចម្ងាយផ្លូវ ៥៥,២គីឡូម៉ែត្រ នៅមុខប្រាសាទអង្គរវត្ត ជាលទ្ធផលកីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ទទួលជ័យលាភី មេដាយមាស , កីឡាករមកពីប្រទេសម៉ាឡេស៊ី ទទួលជ័យលាភី មេដាយប្រាក់ និង កីឡាករមកពីប្រទេសហ្វីលីពីន ទទួលជ័យលាភី មេដាយសំរិទ្ធ និង វិញ្ញាសាកង់គួកនារី ប្រកួតក្នុងចម្ងាយផ្លូវ ៣៦,៨គីឡូម៉ែត្រ ជាលទ្ធផលកីឡាការិនីមកពីប្រទេសថៃ ទទួលជ័យលាភី មេដាយមាស , កីឡាការិនីមកពីប្រទេសវៀតណាម ទទួលជ័យលាភី មេដាយប្រាក់ និង កីឡាការិនីមកពីប្រទេសម៉ាឡេស៊ី ទទួលជ័យលាភី មេដាយសំរិទ្ធ។

នៅព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាកង់គួកបុរស ក្នុងចម្ងាយផ្លូវ ១៥០,៦គីឡូម៉ែត្រ នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង តំបន់វង់ធំ ជាលទ្ធផលកីឡាករមកពីប្រទេសម៉ាឡេស៊ី ទទួលជ័យលាភី មេដាយមាស , កីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ទទួលជ័យលាភី មេដាយប្រាក់ និង កីឡាករមកពីប្រទេសហ្វីលីពីន ទទួលជ័យលាភី មេដាយសំរិទ្ធ៕
ដោយ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?