Connect with us

កីឡា

Thiago មិនគាំទ្រការប្រកួត ព្រំ សំណាង និង Leduc ដោយប្រើ១ទឹក៩នាទី

បានផុស

នៅ

តាមការគ្រោងទុកជំនួបជើងខ្លាំងគុនខ្មែរ ព្រំ សំណាង និងស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc នឹងធ្វើឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ថោន បន្ទាប់ពីកីឡាករទាំងពីរធ្វើសង្គ្រាមពាក្យសំដីជាយូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីនៅសង្វៀនថោនបានបង្ហើបថា ការប្រកួតរវាងជើងឯកគុនខ្មែរ ព្រំ សំណាង និងជើងឯកមីយ៉ាន់ម៉ា​ Dave Leduc កំណត់ឲ្យប្រកួតច្បាប់គុនខ្មែរ ប៉ុន្តែ​ប្រើ​១ទឹក​មាន​៩នាទី។ លក្ខខណ្ឌ១ទឹក៩នាទី​នេះ​ ទាល់តែដៃគូម្ខាងវ៉ៃដៃគូម្ខាងឲ្យសន្លប់ទើបមានឈ្នះ និងចាញ់ ប៉ុន្តែបើគ្មានអ្នកសន្លប់ទេ នោះលទ្ធផលស្មើគ្នា។

លក្ខខណ្ឌនេះ កីឡាករ​មីយ៉ាន់ម៉ា Leduc ក៏បានចេញវីដេអូឃ្លីបខ្លីមួយបញ្ជាក់ពីរូបគេទទួលយកការប្រកួតគុនខ្មែរ១ទឹកមានរយៈពេល៩នាទី។ កីឡាករបាននិយាយថា ៖«ខ្ញុំនឹងទៅប្រកួតនៅកម្ពុជាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ខ្ញុំនឹងប្រកួតគុនខ្មែរជាមួយជើងឯក ព្រំ សំណាង នៅសង្វៀនថោន រាជធានីភ្នំពេញ។ ការប្រកួតនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដោយប្រើច្បាប់​១ទឹក៩នាទី លក្ខណៈគុនខ្មែរ។ ខ្ញុំពិតជារីករាយចំពោះការប្រកួតនេះណាស់ ពីព្រោះគឺជាការបង្កើនចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ា​ដ៏​​ល្អ ដែលមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ។ អរគុណសម្រាប់ការគាំទ្រ ជួបគ្នានៅកម្ពុជា»។

ទោះបីជាយ៉ាងណា កីឡាករប្រេស៊ីលសញ្ជាតិកម្ពុជា Thiago Teixeira (សែន ច័ន្ទឬទ្ធីគុណ) មិនឯកភាពចំពោះការប្រកួតដែល​ប្រើច្បាប់​១ទឹក៩នាទីទេ។ លក្ខខណ្ឌនេះមិនមែនជាច្បាប់ប្រពៃណីគុនខ្មែរ និងមិនមែនជារបៀបផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកបានស្គាល់នោះទេ។

ច័ន្ទឬទ្ធីគុណ បាននិយាយថា ៖«តើគាត់និយាយពីការប្រកួតមួយទឹក៩នាទី ហើយមានតែការផ្តួលដៃគូឲ្យសន្លប់ទើបមានអ្នកឈ្នះ? ខ្ញុំសូមទោស តែយើងនៅទីនេះដើម្បីផ្សព្វផ្សាយគុនខ្មែរ! ហើយនេះមិនមែនជាគុនខ្មែរទេ! ការប្រកួតនេះត្រូវប្រើច្បាប់គុនខ្មែរដើម្បីឲ្យពិភពលោកឃើញពីក្បាច់គុនបុរាណដ៏ល្អរបស់យើងរីកចម្រើន។ ខ្ញុំនឹងមិនទទួលយកការប្រកួតបែបនេះស្ថិតក្រោមច្បាប់ផ្សេងនោះទេ»។

តាំងពីបុរាណមក គុនខ្មែរត្រូវប្រកួត៥ទឹក ក្នុង១ទឹកមាន៣នាទី និងសម្រាក២នាទី។ ច្បាប់នេះដូចគ្នាទៅនឹងទម្លាប់ដែលត្រូវបានប្រើនៅប្រទេសថៃដែរ។

បើតាមច្បាប់ស្តងដាអន្តរជាតិ ការប្រកួតមិត្តភាព​ត្រូវ​ប្រើត្រឹម​៣ទឹកប៉ុណ្ណោះ ប៉ុន្តែបើការប្រកួតដណ្តើមខ្សែក្រវាត់​ ឬ​វគ្គផ្តាច់ព្រ័ត្រ ត្រូវ​ប្រើ​៥ទឹក ក្នុង១ទឹក៥នាទី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២៣ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម