កីឡា
កម្មវិធីប្រកួតស្វាយរៀងខាប់អាយុ១៨ឆ្នាំដែលចាប់ផ្តើមប្រកួតចុងសប្តាហ៍នេះ
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ដែលបានជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍបាល់ទាត់នៅខេត្តស្វាយរៀង។

តាមរយៈការប្រកាសទទួលពាក្យចូលរួមប្រកួតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានក្រុមរហូតដល់ចំនួន២៣បានចូលរួមការប្រកួត។ ការប្រកួតត្រូវបានបែងចែកជា៦ពូលគឺពូល ក ខ គ ឃ និង ង ដែលក្នុងមួយមាន៤ក្រុម ខណៈពូល ច មាន៣ក្រុម។ ការប្រកួតត្រូវធ្វើឡើងវគ្គសន្សំពិន្ទុក្នុងពូល មុនពេលជ្រើសរើសក្រុមឡើងវគ្គខ្វែងជាបន្តបន្ទាប់ទៀត។
ការប្រកួតធ្វើឡើងរាល់ថ្ងៃសៅរ៍-អាទិត្យនៅទីលានប្រកួតធ្វើនៅ៣កន្លែងផ្សេងគ្នាគឺទីលានកីឡដ្ឋានខេត្តស្វាយរៀង ទីលានវិទ្យាល័យស្វាយរៀង និងទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។ នេះជាលើកទី១ហើយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងបានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនកម្រិតអាយុក្រោម១៨ឆ្នាំ បន្ទាប់ពីបានរៀបចំពានរង្វាន់ក្រោមអាយុ១៥ឆ្នាំ៕

លទ្ធផលការប្រកួតថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣
- យុវជនឆន្ទៈកីឡា ០-៥ UNITED SEZ
- ត្រកួនទែក ០-២ យុវជនសាមគ្គី
- ស.ស.យ.ក ឃុំស្វាយតាយាន ១-១ RAINBOW FC



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


