កីឡា
កីឡដ្ឋានខេត្តស្វាយរៀងកំពុងទាក់ទាញអ្នកគាំទ្រច្រើនជាងគេក្នុងលីគ
ក្នុងចំណោមការប្រកួត៨សប្តាហ៍កន្លងទៅនៃខេមបូឌានព្រីមៀរលីគ២០២៣-២៤ ព្រះខ័នរាជស្វាយរៀងបានបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវ៤ដងហើយដោយមានអ្នកគាំទ្រចូលទស្សនាផ្ទាល់កើនឡើងជាលំដាប់ និងច្រើនជាងកីឡដ្ឋានផ្សេងបើគិតចាប់ពីសប្តាហ៍ទី២មក។

៤ប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងគឺនៅសប្តាហ៍ទី២ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ២-១ ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ២៣៩៥នាក់។ នៅសប្តាហ៍ទី៣ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ណាហ្គាវើលដ៍ ១-០ ដោយមានអ្នកទស្សនាផ្ទាល់៣៤៩០នាក់។
សប្តាហ៍ទី៥ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះអង្គរថាយហ្គឺរ ដោយលទ្ធផល ៥-២ ដោយទទួលបានអ្នកទស្សនាផ្ទាល់ ៤០៩៧នាក់ និងសប្តាហ៍ទី៨ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-១ ដោយមានអ្នកទស្សនាផ្ទាល់ ៤១៤៨នាក់។

បើគិតចាប់តាំងពីសប្តាហ៍ទី២មក គ្មានការប្រកួតនៅកីឡដ្ឋានណាផ្សេងដែលទទួលបានអ្នកគាំទ្រចូលទស្សនាផ្ទាល់កើនឡើងជាលំដាប់ និងមានអ្នកគាំទ្រផ្ទាល់ច្រើនជាងនៅកីឡដ្ឋានខេត្តស្វាយរៀងឡើយ។
លើកលែងតែការប្រកួតក្នុងកាលពីសប្តាហ៍ទី១ នៅកីឡដ្ឋាន ស្មាតអអេសអិន រវាងម្ចាស់ផ្ទះ ភ្នំពេញក្រោន និង បឹងកេត ដែលពេលនោះមានអ្នកគាំទ្ររហូតដល់៥០៧៨នាក់ ហើយជាចំនួនអ្នកគាំទ្រច្រើនជាងគេបំផុតគ្រប់ការប្រកួតរយៈពេល៨សប្តាហ៍កន្លងទៅ។

អ្នកគាំទ្រចូលទស្សនាផ្ទាល់បានកើនឡើងបែបនេះ បន្ទាប់ពីព្រះខ័នរាជស្វាយរៀងបានពង្រីកកន្លែងអ្នកគាំទ្រចំនួន៣៧៥០កៅអីបន្ថែមទៀតកាលពីខែសីហា។ បូករួមទាំងកន្លែងសម្រាប់ភ្ញៀវពិសេស (VIP) ព្រមទាំងមានកន្លែងសម្រាប់លក់ភេសជ្ជៈ និងអាហារ។
៨ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង
- សប្តាហ៍ទី១៖ ក្រសួងការពារជាតិ ០-២ ព្រះខ័នរាជស្វាយរៀង នៅស្តាតចាស់
- សប្តាហ៍ទ២៖ ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀងមានអ្នកទស្សនា២៣៩៥នាក់
- សប្តាហ៍ទី៣៖ ព្រះខ័នរាជស្វាយរៀង ១-០ ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀង មានអ្នកទស្សនា៣៤៩០នាក់
- សប្តាហ៍ទី៤៖ ISI ដង្កោសែនជ័យ ១-២ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានអាយអេអាយ
- សប្តាហ៍ទី៥៖ ព្រះខ័នរាជស្វាយរៀង ៥-២ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តស្វាយរៀង មានអ្នកទស្សនា៤០៩៧នាក់
- សប្តាហ៍ទី៦៖ វិសាខា ០-១ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានព្រីនស៍
- សប្តាហ៍ទី៧៖ ខេត្តព្រៃវែង ៣-៥ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តព្រៃវែង
- សប្តាហ៍ទី៨៖ ព្រះខ័នរាជស្វាយរៀង ២-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀងមានអ្នកស្សនាសរុប ៤១៤៨នាក់
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


