កីឡា
CPL ចប់ជើងទី១ ព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាមិនចាញ់ ខណៈគិរីវង់ស្គាល់ជ័យជម្នះដំបូង
ការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាល២៣-២៤ បានបញ្ចប់ជើងទី១ហើយដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឈរលើកំពូលតារាងតាំងពីសប្តាហ៍ទី១រហូតដល់សប្តាហ៍ទី៩ ដែលបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា។

ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ជើងទី១បានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែសីហា រហូតដល់ថ្ងៃទី២៩ ខែតុលា មានចំនួន៩សប្តាហ៍។ ក្រុមទាំង១០មានការប្រកួតប្រជែងគួរឲ្យចាប់អារម្មណ៍ បើប្រៀបធៀបនឹងរដូវកាលមុនៗ។

ព្រះខ័នរាជស្វាយរៀងបានបង្កើតកំណត់ត្រាឈ្នះទាំង៩ប្រកួត ដោយរកបាន២៧ពិន្ទុពេញ និងកំពុងឈរលើកំពូលតារាង។ ក្រុមចំណាត់ថ្នាក់លេខ២គឺភ្នំពេញក្រោនរកបាន២១ពិន្ទុតាមរយៈលទ្ធផល ឈ្នះ៧ និងចាញ់២ ខណៈចំណាត់ថ្នាក់លេខ៣កាន់កាប់ដោយវិសាខា ដែលរកបាន១៨ពិន្ទុពីការឈ្នះ៦ និងចាញ់៣ ហើយបឹងកេតឈរចំណាត់ថ្នាក់លេខ៤តាមរយៈជ័យជម្នះ៤ ស្មើ១ និងចាញ់៤ ដោយបាន១៣ពិន្ទុ។


ក្រសួងការពារជាតិរកបាន១០ពិន្ទុ ឈរលេខ៥ បន្ទាប់ពីឈ្នះ៣ ស្មើ១ និងចាញ់៤ ហើយក្រុមខេត្តព្រៃវែង រកបាន១០ពិន្ទុ ឈរលេខ៦ ពីជ័យជម្នះ៣ ស្មើ១ និងចាញ់៥។ ចំណែក អាយអេសអាយ ដង្កោសែនជ័យ មិនអាក្រក់ពេកទេដោយរកបាន១០ពិន្ទុ ឈរលេខ៧ ពីជ័យជម្នះ៣ ស្មើ១ និងចាញ់៤។

ដោយឡែកណាហ្គាវើលដ៍ហាក់ដុនដាបជាងរដូវកាលមុនៗសម្រាប់ជើងទី១រដូវកាលនេះដោយរកបាន៩ពិន្ទុ ឈរលេខ៨ បន្ទាប់ពីឈ្នះ២ ស្មើ៣ និងចាញ់៤ ហើយអង្គរថាយហ្គឺររកបានតែ៤ពិន្ទុ ស្ថិតនៅបាតតារាង បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់៧។

នៅសប្តាហ៍ចុងក្រោយនៃជើងទី១ ក្រុមគួរឲ្យចាប់អារម្មណ៍គឺ គិរីវង់សុខសែនជ័យ បានបញ្ចប់កំណត់ត្រាមិនដែលឈ្នះរបស់ខ្លួន បន្ទាប់ពីបានយកឈ្នះលើក្រុមខ្លាំងភ្នំពេញក្រោនដោយលទ្ធផល ១-០។ នេះជាជ័យជម្នះលើកដំបូង ក្រោយ៨សប្តាហ៍កន្លងទៅស្មើ២ និងចាញ់៦។

ជ័យជម្នះលើកដំបូងនេះបានជួយឲ្យ គិរីវង់សុខសែនជ័យ រកបាន៥ពិន្ទុ ឡើងផុតពីបាតតារាងដែលបានស្ថិតនៅអស់រយៈពេល៨សប្តាហ៍ហើយដើម្បីឡើងមកកាន់ចំណាត់ថ្នាក់លេខ៩លើអង្គរថាយហ្គឺរ៕



អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


