កីឡា
ថ្ងៃនេះ កំពង់ចាម ប៉ះ កំពង់ធំ, ត្បូងឃ្មុំ ប៉ះ បន្ទាយមានជ័យ វគ្គ៤ក្រុមពានសម្តេចតេជោថ្នាក់ខេត្ត
វេលាម៉ោង៣រសៀល ថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមបាល់ទាត់ជម្រើសខេត្តកំពង់ចាមទទួលស្វាគមន៍ក្រុមជម្រើសខេត្តកំពង់ធំ ខណៈក្រុមខេត្តត្បូងឃ្មុំ ទទួលក្រុមខេត្តបន្ទាយមានជ័យ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៧។

ក្រុមខេត្តកំពង់ចាមបើកទ្វារទីលានវិទ្យាល័យ ព្រះសីហនុ ដើម្បីទទួលក្រុមជិតខាងខ្លួនគឺក្រុមខេត្តកំពង់ធំ សម្រាប់ការប្រកួតជើងទី១។ ក្រុមទាំងពីរសុទ្ធតែជាក្រុមទើបឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តលើកដំបូងដូចគ្នា បន្ទាប់ពីកំពង់ធំបានឈ្នះក្រុមខេត្តពោធិ៍សាត់ទាំងពីរជើង ៦-១ ហើយក្រុមខេត្តកំពង់ចាមបានឈ្នះក្រុមជើងឯកចាស់ដោយប៉េណាល់ទី ៤-២ ក្រោយស្មើគ្នា ២-២។

ចំណែកក្រុមខេត្តត្បូងឃ្មុំបើកទ្វារទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ទទួលក្រុមខេត្តបន្ទាយមានជ័យក្នុងជើងទី១។ បន្ទាយមានជ័យជាក្រុមធ្លាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែមិនសូវទទួលបានជោគជ័យខ្លាំងដូចជាក្រុមខេត្តត្បូងឃ្មុំដែលបានឡើង៥លើកជាប់គ្នាចាប់ពានរង្វាន់ថ្នាក់ខេត្តត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩។ ជាពិសេសឆ្នាំដែលបង្កើតពានរង្វាន់ថ្នាក់ខេត្តលើកដំបូង២០១៩គឺក្រុមខេត្តត្បូងឃ្មុំបានឈ្នះជើងឯក។


វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
- កំពង់ចាម vs កំពង់ធំ ម៉ោង៣រសៀល ផ្សាយផ្ទាល់ BTV News
- ត្បូងឃ្មុំ vs បន្ទាយមានជ័យ ម៉ោង៣រសៀល ផ្សាយផ្ទាល់ BTV Facebook

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


