កីឡា
ជម្លោះពាក់អាវនឹងម្ចាស់ផ្ទះរហូតលុបចោលការប្រកួត Turkey Super Cup វគ្គផ្តាច់ព្រ័ត្រ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់តួកគី Super Cup រវាងក្រុម Galatasaray និង Fenerbahce ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃសុក្រត្រូវបានលុបចោល ចំពេលមានជម្លោះរវាងក្លិប និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Turkey Super Cup ដែលត្រូវប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃសុក្រត្រូវបានលុបចោល បន្ទាប់ពីមានជម្លោះជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីតជុំវិញអាវរបស់កីឡាករ។

កីឡាកររបស់ Fenerbahce និង Galatasaray ចង់ពាក់អាវយឺតដែលមានរូបភាពបង្ហាញពីស្ថាបនិកប្រទេសតួកគីក្នុងសម័យទំនើប លោក Mustafa Kemal Ataturk ក្នុងអំឡុងពេលកំដៅសាច់ដុំមុនការប្រកួត ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឡើយ។
កីឡាករបានទទូចចង់ពាក់អាវយឺតនេះ ពីព្រោះការប្រកួត Super Cup ស្របពេលជាមួយខួប១០០ឆ្នាំនៃការប្រកាសសាធារណរដ្ឋតួកគីដោយ Ataturk។ ក្រុម Galatasaray និង Fenerbahce មុននេះបានដាក់សម្ពាធឱ្យការប្រកួតនេះត្រូវលេងនៅលើដីខ្លួនឯងជាជាងអារ៉ាប៊ីសាអ៊ូឌីត។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កីឡាករមកពីក្លិបនៅទីក្រុងអ៉ិស្តង់ប៊ុលទាំងពីរបានចាកចេញពីកីឡដ្ឋាន Al-Awwal Park ក្នុងទីក្រុង Riyadh ហើយបានត្រឡប់ទៅផ្ទះវិញ។
សេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធបាល់ទាត់តួកគី និងក្លិបនានាបាននិយាយថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ “ត្រូវបានពន្យារពេលទៅថ្ងៃក្រោយ” ដោយលើកឡើងពី “ការរំខានរបស់អ្នករៀបចំ” និងបានថ្លែងអំណរគុណដល់អារ៉ាប៊ីសាអ៊ូឌីត សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរៀបចំការប្រកួតនេះ។
គួររម្លឹកថា ព្រះរាជាណាចក្រសម្បូរប្រេងមួយនេះ បានផ្លាស់ប្តូរយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្នុងការទទួលរៀបចំការប្រកួតអន្តរជាតិ និងការប្រកួតជាច្រើនទៀតនៅមុនការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស ដែលនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣៤។

លីគរបស់អេស្ប៉ាញ និងអ៉ីតាលី ក៏គ្រោងនឹងរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Super Cup របស់ពួកគេរៀងៗខ្លួននៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែមករា ឆ្នាំ២០២៤៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


