Connect with us

កីឡា

Henderson ត្រឡប់ទៅអឺរ៉ុបវិញ ក្រោយមានបញ្ហានៅអារ៉ាប៊ីសាអ៊ូឌីត

បានផុស

នៅ

Jordan Henderson គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam នៅ​ចុងសប្តាហ៍នេះ ដើម្បី​ដើម្បី​ចូល​រួម​ជា​មួយ​ក្លិប Ajax បន្ទាប់ពីមានការព្រមព្រៀង​លើកកិច្ចសន្យាក្នុងការចាកចេញក្លិប Al-Ettifaq នៅអារ៉ាប៊ីសាអ៊ូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នភាគីទាំង២ កំពុងពិភាក្សាលម្អិតចុងក្រោយនៃកិច្ចសន្យា ហើយខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនឹងចូលរួមជាមួយក្លិបយក្ស Ajax ដែល​កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៥ លីគកំពូលហូឡង់។ ស្ថានភាពបច្ចុប្បន្នរបស់ Ajax មិនរំខានដល់ការនាំយកខ្សែបម្រើ Henderson ឡើយ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹង​ធូរស្រាល បន្ទាប់ពីការចាកចេញពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ ក្រោយមានភាពចម្រូងចម្រាស និងតាមទស្សនៈផ្ទាល់ខ្លួនពីការមិនពេញច្បាប់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ ដោយកំណត់ថា ការស្រឡាញ់ភេទដូចគ្នាគឺខុសច្បាប់ ហើយត្រូវផ្តន្ទាទោសប្រហារជីវិត។

Henderson ទទួលបានការរិះគន់យ៉ាងខ្លាំងចំពោះការចូលរួមជាមួយ Al-Ettifaq ​កាល​ពីខែកក្កដា បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងរយៈពេល១២ឆ្នាំ ជាមួយក្លិប Liverpool នៅ​អង់គ្លេស។ ការ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ ប្រហែលជា ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ ជាកម្លាំងចិត្តដែលជំរុញឲ្យរូបគេផ្លាស់ទៅកាន់លីគអារ៉ាប៊ីសាអ៊ូឌីត។

Henderson មិនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ឡើយ បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវបានល្អក្នុងអំឡុងពេលធ្វើការជាមួយអតីតប្រធានក្រុម Liverpool លោក Steven Gerrard ដែលជាគ្រូបង្វឹក។ បច្ចុប្បន្នក្លិប Al-Ettifaq កំពុងឈរនៅលេខ៨ ក្នុងនៅ Saudi Pro League។ ដូច្នេះទើបរូបគេបង្ខំចិត្តត្រឡប់​ទៅអឺរ៉ុបវិញ ដោយបោះបង់មហិច្ឆតា​នៅ​អារ៉ាប៊ីសាអ៊ូឌីត​​ដែល​កំពុង​លេច​ធ្លោ​ក្នុង​ពិភពបាល់ទាត់៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម