Connect with us

កីឡា

Ronaldo ស៊ុតមួយគ្រាប់យប់មិញ បង្គ្រប់គ្រាប់បាល់ ក្លាយជាម្ចាស់ស្បែកជើងមាស ២ ឆ្នាំជាប់គ្នា

បានផុស

នៅ

ប្រធានក្រុមរបស់ Al-Nassr កីឡាករ Cristiano Ronaldo ក្រសោបបានតំណែងជាម្ចាស់ស្បែកជើងមាសរដូវកាល ២០២៤-២០២៥ ប្រចាំក្របខណ្ឌលីគ អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ជាផ្លូវការ។

Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្របខណ្ឌ Saudi Pro League បានបញ្ចប់រដូវកាល ២០២៤-២០២៥ ជាស្ថាពរ ក្នុងនោះក្រុម Al-Ittihad ដែលជាទ្រនំបច្ចុប្បន្នរបស់ Karim Benzema និង N’Golo Kante បានក្លាយជាម្ចាស់ជើងឯក ដោយឈរនៅលើ​ក្រុម​លេខ​ ២ Al-Hilal និងក្រុមលេខ ៣ Al-Nassr។

យ៉ាងណា បន្ទាប់ពីបញ្ចប់រដូវកាលនេះ ដ្បិត Ronaldo នៅពុំទាន់អាចជួយឱ្យ Al-Nassr ឈ្នះពានលីគក៏ដោយ ចាប់តាំងពីរូបគេផ្លាស់មកទីនេះ តាំងពីខែ មករា ឆ្នាំ ២០២៣ ប៉ុន្តែរូបគេបានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ដោយបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត ២ រដូវកាលជាប់គ្នា។

Cristiano Ronaldo

រដូវកាលនេះខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានបន្តឈ្នះស្បែកជើងមាសទៀត បន្ទាប់ពីស៊ុតបញ្ចូលទីសរុបចំនួន ២៥ គ្រាប់ ឈរនៅលើ Ivan Toney ដែលមាន ២៣ គ្រាប់ និងកីឡាករ Abderrazak Hamdallah ដែលមាន ២១ គ្រាប់។

គួររម្លឹកថា កាលពីរដូវកាលមុន ២០២៣-២០២៤ កីឡាករ Ronaldo បានឈ្នះស្បែកជើងមាសជាលើកដំបូង បន្ទាប់ពីស៊ុតបញ្ចូលទីបានចំនួន ៣៥ គ្រាប់ ដោយឈរនៅលើកីឡាករ Aleksandar Mitrovic ដែលមាន ២៨ គ្រាប់៕

Cristiano Ronaldo

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៣ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម