កីឡា
ការដាក់កីឡាករបរទេសលេងក្នុងពានសម្ដេច តេជោមានផលល្អច្រើន
ក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) ក្នុងរដូវកាលនេះមានកំណែទម្រង់ថ្មី ដោយអនុញ្ញាតឲ្យកីឡាករបរទេសចូលលេងដែលជាហេតុធ្វើឲ្យការប្រកួតប្រជែងខ្លាំង និងជក់ចិត្តសម្រាប់អ្នកគាំទ្រ។

គ្រូបង្វឹកក្រុមក្រសួងការពារជាតិ លោក ភា សុភ័ត្រ្តា បានមើលឃើញពីចំណុចវិជ្ជមានជាច្រើន ក្នុងការធ្វើកំណែទម្រង់ថ្មីមួយនេះ។ លោកគិតថា វាជាឱកាសថ្មីមួយទៀតសម្រាប់កីឡាករកម្ពុជាដែលអាចរកសូត្រពីកីឡាករបរទេស និងស្វែងរកចំណុចចន្លោះប្រហោងរបស់ខ្លួនដើម្បីប្រជែងឱកាសបង្ហាញខ្លួនលើទីលាន។
លោក ភា សុភ័ត្រ្តា បានប្រាប់«កម្ពុជាថ្មី»ថា ៖«នេះជាកំណែទម្រង់ដ៏ល្អបំផុត ដើម្បីឲ្យក្រុមក៏ដូចជាកីឡាកររបស់កម្ពុជាយើងទទួលបានឱកាសនៃការប្រកួតប្រជែងក្នុងព្រឹត្តការណ៍ធំៗក្នុងស្រុកបែបនេះដែលមានទាំងកីឡាករបរទេសចូលរួម។ នេះគឺដើម្បីពង្រឹងកីឡាករយើងឲ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការប្រជែងលើឆាកអន្តរជាតិ ទាំងការប្រកួតនៅក្រុមជម្រើសជាតិ និងក្លិបអាជីព»។

ជាក់ស្តែងបើក្រឡែកមើលការប្រកួតរវាងក្រុមកំពង់ចាមជាមួយក្រុមវិសាខាក្នុងជើងទី១កាលពីថ្ងៃទី១០ ខែមករា វិសាខាបានដាក់កីឡាករបរទេស២រូបគឺកីឡាករ Ezzejjari ជម្រើសដំបូង និងត្រូវបានប្តូរជំនួយដោយកីឡាករ Jonata នៅនាទី៦២ ប៉ុន្តែលទ្ធផល វិសាខា យកឈ្នះក្រុមខេត្តកំពង់ចាមត្រឹម ៣-១ ទាំងក្រុមខេត្តមួយនេះមិនមានកីឡាករបរទេស។

ទោះបីមិនទទួលបានលទ្ធផលមិនល្អមែន ប៉ុន្តែកីឡាកររបស់ក្រុមកំពង់ចាម អាចមានឱកាសបង្ហាញសមត្ថភាពនៅលើទីលានប្រកួតប្រជែងជាមួយកីឡាករបរទេស និងជាបទពិសោធថ្មីមួយសម្រាប់កីឡាករតាមបណ្តាខេត្ត។ សរុបមកការដាក់កីឡាករបរទេសឲ្យចូលរួមក្នុងការប្រកួតថ្នាក់ជាតិគឺជារឿងល្អ ជាការផ្ដល់ឱកាសឲ្យកីឡាករដែលកំពុងលេងលីគទី២និងលេងតាមខេត្តបានអភិវឌ្ឍខ្លួន៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


