កីឡា
ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានជួយសម្រួលដល់ការសម្រាកព្យាបាលវះកាត់ និងឧបត្ថម្ភថវិកា១០០០ដុល្លារបន្ថែមទៀតដល់កីឡាករ ម៉ើល ចាន់រ៉ា របស់ក្រុមខេត្តត្បូងឃ្មុំ ដែលបានរបួសបាក់ថ្គាមក្នុងការប្រកួតកន្លងមក។

នៅលើផេកផ្លូវការ ឯកឧត្តម ឌី វិជ្ជា បានរៀបរាប់ថា ៖«នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបាននាំយកថវិកាចំនួន១,០០០ដុល្លារ និងការសួរសុខទុក្ខរបស់ ខ្ញុំ និងភរិយា ដល់កីឡាករបាល់ទាត់ ម៉ើល ចាន់រ៉ា របស់ក្រុមបាល់ទាត់ មន្ទីរ អយក ខេត្តត្បូងឃ្មុំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួបឧប្បត្តិហេតុរបួសធ្ងន់ អំឡុងពេលប្រកួតក្នុងសប្តាហ៍នេះ នៃការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤។ ខ្ញុំ និងភរិយា សូមជូនពរកីឡាករ ម៉ើល ចាន់រ៉ា ឆាប់ជាសះស្បើយ»។

ជាមួយគ្នានេះ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឌី វិជ្ជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខតាមរយៈក្រុមការងារ និងឯកឧត្តមបានជួយសម្របសម្រួល ការសម្រាកព្យាបាលវះកាត់របួសបាក់ឆ្អឹងថ្គាម បន្ថែមលើសពីនេះ ឯកឧត្តមបានឧបត្ថម្ភថវិកា ១០០០ដុល្លារ ដល់កីឡាករ ម៉ើល ចាន់រ៉ា របស់ខេត្តត្បូងឃ្មុំ ដែលបានរបួសបាក់ថ្គាម ក្នុងការប្រកួតកន្លងមកនេះ។
សូមបញ្ជាក់ថា កីឡាករ ម៉ើល ចាន់រ៉ា ជាប្រធានក្រុមរបស់ខេត្តត្បូងឃ្មុំបានរបួសបាក់ថ្គាមនៅពេលប្រកួតជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីថ្ងៃទីពុធ ទី២៤ ខែមករា សម្រាប់ការប្រកួតជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


