កីឡា
កំណត់ត្រាអាក្រក់បំផុត វៀតណាម បញ្ចប់កុងត្រាគ្រូ Philippe Troussier
វៀតណាមបានបញ្ចប់កុងត្រាលោក Philippe Troussier ពីតួនាទីជាគ្រូបង្វឹកជម្រើសជាតិវៀតណាម បន្ទាប់ពីដឹកនាំបានមួយឆ្នាំមិនទទួលបានលទ្ធផលល្អរហូតបង្កើតកំណត់ត្រាអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។

ការបញ្ចប់កុងត្រានេះ បន្ទាប់ពីជម្រើសជាតិវៀតណាមបានចាញ់ឥណ្ឌូណេស៊ី២ប្រកួតជាប់គ្នាក្នុងវគ្គជម្រុះជើងឯកពិភពលោក FIFA World Cup និងជើងឯកអាស៊ី AFC Asian Cup គឺថ្ងៃទី២២ ខែមិនា ចាញ់ ០-១ នៅទឹកដីឥណ្ឌូណេស៊ី និងចាញ់ ៣-០ យប់ថ្ងៃទី២៦ ខែមីនា ក្នុងទឹកដីរបស់ខ្លួន។
សម្រាប់បរាជ័យពីរលើកចុងក្រោយនេះបានធ្វើឲ្យវៀតណាមស្ទើរតែរលាយក្តីស្រមៃក្នុងការឡើងទៅកាន់ជុំចុងក្រោយលើកដំបូងក្នុងពានរង្វាន់ FIFA World Cup ដោយពួកគេទើបតែមាន៣ពិន្ទុប៉ុណ្ណោះក្នុងពូល F ស្ថិតនៅលេខ៣ បន្ទាប់ពីឈ្នះ១ប្រកួត និងចាញ់៣ប្រកួត។ ដូច្នេះនៅសល់ឱកាសតិចប៉ុណ្ណោះក្នុងការឡើងទៅជុំទី៣ ខណៈការប្រកួតនៅសល់២លើកទៀតគឺប៉ះហ្វីលីពីន ថ្ងៃទី៦ ខែមិថុនា និងចុងក្រោយប៉ះអ៉ីរ៉ាក់ ថ្ងៃទី១១ ខែមិថុនា។

ក្រោមការដឹកនាំរបស់លោក Philippe Troussier បានធ្វើឲ្យក្រុមវៀតណាមដុនដាបយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ ៧ប្រកួតចុងក្រោយ វៀតណាមចាញ់ទាំងអស់។ កំណត់ត្រាមិនធ្លាប់ចាញ់ឥណ្ឌូណេស៊ីក្នុងផ្ទះរបស់ខ្លួនរយៈពេល២០ឆ្នាំគឺត្រូវបានបញ្ចប់។
វៀតណាមបានធ្លាក់ពីលេខពីលេខ៩៣មកដល់១១២ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking គិតត្រឹមខែមីនា និងធ្លាក់មកលេខ២ក្នុងតំបន់អាស៊ាន។ វៀតណាមបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល AFC Asian Cup កាលពីឆ្នាំ២០២៣ បន្ទាប់ពីចាញ់៣ប្រកួត។

អត្រាបរាជ័យបានកើនដល់៦៩.២%គឺជាអត្រាអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។ អត្រារកបានគ្រាប់បាល់កាន់តែតិចគឺត្រឹម ០.៨៥% ប៉ុណ្ណោះ ប្រៀបធៀប ១.៦៤% របស់អតីតគ្រូបង្វឹក Park Hang Seo។ អត្រាត្រូវដៃគេស៊ុតចូលកើនដល់១.៦៩% ប្រៀបធៀបនឹង ០.៩២% របស់គ្រូបង្វឹកមុន។
លទ្ធផលល្អបំផុតរបស់លោកគ្រូ Philippe Troussier គឺជួយក្រុម U23 វៀតណាមទទួលបានមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកបានក្លាយជាគ្រូបង្វឹកជម្រើសជាតិវៀតណាម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងត្រូវបញ្ចប់កុងត្រានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ លោកបានក្លាយជាគ្រូបង្វឹកវៀតណាមដែលបានចាញ់អាក្រក់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាមគឺដឹកនាំ១៤ប្រកួត ឈ្នះ៤ និងចាញ់១០៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


