កីឡា
វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោមានរង្វាន់ម៉ូតូ៣គ្រឿង
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ នឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ដោយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងប៉ះភ្នំពេញក្រោននៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក។

ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកជាទឹកដីកណ្តាលក្នុងរាជធានីភ្នំពេញដោយក្រុមវិសាខាត្រូវតទល់នឹងបឹងកេតដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣នៅវេលាម៉ោង៤រសៀល ខណៈព្រះខ័នរាជស្វាយរៀងជួបភ្នំពេញក្រោនដណ្តើមជើងឯកវេលាម៉ោង៦ល្ងាច។
ជឿជាក់ថា ក្រុមទាំងពីរនឹងមានអ្នកគាំទ្ររបស់ខ្លួនចូលរួមទស្សនា លើកទឹកចិត្តច្រើនកុះករដូចគ្នា ដោយសារក្រុមទាំងពីរសុទ្ធតែមានអ្នកគាំទ្រច្រើនដូចគ្នា។ អ្វីដែលពិសេសទៀតនោះ អ្នកគាំទ្របានចូលរួមលើកទឹកចិត្តដល់ក្រុមជាទីស្រឡាញ់របស់ខ្លួន និងទទួលបានភាពសប្បាយរីករាយ ហើយមានឱកាសឈ្នះរង្វាន់ថែមទៀតគឺមានរង្វាន់ម៉ូតូ៣គ្រឿងសម្រាប់បងប្អូនដែលបានទិញសំបុត្រចូលទស្សនាផ្ទាល់។

នេះជាការប្រកួតផ្លូវការសំខាន់ធំជាលើកដំបូងនៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីត្រូវបានដាក់កៅអីអង្គុយមានខ្នងបង្អែកថ្មីរួចរាល់កាលពីពេលថ្មីៗនេះ។ វាប្រៀបដូចជាការប្រកួតដើម្បីបើកសម្ពោធកៅអីអង្គុយថ្មីដ៏ស្រស់ស្អាតចំនួន២៥០០០នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមចូលរួមទស្សនាផ្ទាល់ និងរង់ចាំមើលទាំងអស់គ្នាថាតើ ព្រះខ័នរាជស្វាយរៀងនឹងឈ្នះជើងឯកជាលើកទី៥ ឬភ្នំពេញក្រោននឹងឈ្នះជើងឯកជាលើកទី៣៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


