Connect with us

កីឡា

កីឡាការិនី​ខ្លាំងៗ ៨ រូប​ឡើង​ប្រកួត​ដណ្ដើម​ជើងឯក ONE Atomweight World Grand Prix

បានផុស

នៅ

ONE Championship បានប្រកាស​ជា​ផ្លូវការ​អំពី​កីឡាការិនី​ ដែល​ត្រូវ​ប្រកួត​គុន​ចម្រុះ​ ក្នុង​កម្មវិធី​ធំ​ប្រចាំឆ្នាំ​២០២១ លំដាប់​ពិភពលោក​។

​នា​ថ្ងៃ​ពុធ​ទី ២៤ កុម្ភៈ កន្លងទៅនេះ លោក Chatri Sityodtong ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់ ONE Championship បាន​ឲ្យ​ដឹងថា​ កីឡាការិនី​ជើង​ខ្លាំង​ចំនួន ៨ រូប​នឹងចូលរួម​ប្រកួត​ដណ្ដើម​ជើងឯក ONE Atomweight World Grand Prix ដែល​នឹង​ចាប់ផ្ដើម​ជុំ​ដំបូង​នៅ​ថ្ងៃទី ២៨ ខែ ឧសភា ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជយលាភី​នៃ​ការប្រកួត​ជើងឯក Grand Prix លំដាប់​អន្តរជាតិ​នេះ​ នឹង​មានឱកាស​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Women’s Atomweight World Champion ពី​កីឡាការិនី “Unstoppable” Angela Lee នា​ខែ វិច្ឆិកា ខាងមុខ​។ ក្នុងចំណោម​គូប្រកួត​ទម្ងន់ Atomweight ទាំងអស់​មាន កីឡាការិនី Denice “The Menace” Zamboanga (#​លំដាប់​លេខ​១), Meng Bo (#​លំដាប់​លេខ​២), និង Stamp Fairtex (#​លំដាប់​លេខ​៥) ក៏ដូចជា​កីឡាការិនី​ឥណ្ឌា​មិនដែល​ចាញ់ Ritu “The Indian Tigress” Phogat និង កីឡាការិនី​ជប៉ុន Itsuki “Strong Heart Fighter” Hirata ផងដែរ​។ ជាមួយគ្នា​នោះ​ក៏មាន​កីឡាការិនី​ថ្មីៗ​រួមមាន កីឡាការិនី​អាមេរិក​ទើប​ចុះ​កុងត្រា Alyse Anderson និង​ជើង​ខ្លាំង​កូរ៉េខាងត្បូង Seo Hee Ham ជាដើម​។

Alyona Rassohyna ដែល​ទើប​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន ONE ក៏មាន​មុខ​ក្នុង​ការប្រកួត​ជែង​នេះដែរ ហើយ​បទពិសោធន៍​របស់​គេ​ក៏​ក្រាស់ក្រែល​ណាស់ដែរ​។ បេក្ខភាព​ទាំង ៨ ដែល​ត្រូវ​ឡើងមក​ដណ្ដើម​ជើងឯក ONE Atomweight World Grand Prix ត្រូវ​បង្ហាញ​ខាងក្រោម​៖

១-Denice Zamboanga (​ឈ្នះ ៨ – ចាញ់ ០)

២-Meng Bo (​ឈ្នះ​១៧- ចាញ់​៥)

៣-Stamp Fairtex (​ឈ្នះ​៥- ចាញ់​១)

៤-Alyse Anderson (​ឈ្នះ​៥- ចាញ់​១)

៥-Itsuki Hirata (​ឈ្នះ​៧- ចាញ់ ០)

៦-Alyona Rassohyna (​ឈ្នះ​១៣- ចាញ់​៤)

៧-Ritu Phogat (​ឈ្នះ​៤- ចាញ់​០)

៨-Seo Hee Ham (​ឈ្នះ​២៣- ចាញ់​៨)

​ការប្រកួត​ជុំ​ទី​១​នឹងធ្វើ​ធ្វើ​នៅ​ថ្ងៃទី ២៨ ខែ ឧសភា ហើយ​កម្មវិធី​លម្អិត​ផ្សេងទៀត​អាច​នឹង​ប្រកាស​ឆាប់ៗ​។ សូម​តាមដាន​នៅ ONEFC.com ឬ ONEFC.com/kh សម្រាប់​ព័ត៌មាន​ថ្មីៗ​បន្តទៀត​៕

សូមចុចអាន៖ ៣​គូ​នេះ អ្នកគាំទ្រ​ខ្មែរ​ចាប់អារម្មណ៍​ខ្លាំង ONE: FISTS OF FURY ថ្ងៃ​សុក្រ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

Sokha Hotels

ព័ត៌មានពេញនិយម