Connect with us

កីឡា

ពានរង្វាន់​បាល់ទាត់​ក្នុងស្រុក​ចំនួន​៣ ត្រូវ​ពន្យារ​ពេល ខណៈ​អ្នកគាំទ្រ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ប្រកួត​លី​គ​ឬ​ពាន​សម្តេច​

បានផុស

នៅ

​ពានរង្វាន់​បាល់ទាត់​ក្នុងស្រុក​ចំនួន​៣ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា (​ស​.​ប​.​ក​) សម្រេច​ពន្យារពេល​ប្រកួត ខណៈ​នៅក្នុង​ពានរង្វាន់​បាល់ទាត់​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2021 ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មូលហេតុ​នៃ​ការផ្អាក​នេះ ​គឺ​យោងតាម​ស្ថានភាព​នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ កំពុងតែ​វាយលុក​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ហើយ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏ដូចជា​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ក៏​ចេញ​សេចក្តីសម្រេច​ខាងលើ​តែម្តងទៅ​។​

​បើ​យោង​តា​សេចក្តីជូនដំណឹង​របស់ ស​.​ប​.​ក នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ​ថា​៖«​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សូម​ផ្អាក​ការប្រកួត​ទាំង​៣​ប្រភេទ​រួមមាន រួមមាន​ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​នារី ,​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ ឆ្នាំ​២០២០​ជា​បណ្ដោះអាសន្ន​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​»​។​

​ដោយឡែក CNCC វិញ​បានចេញ​សេចក្តីជូនដំណឹង​នៅ​រាត្រី​ដំណាលគ្នា​ផងដែរ​ពី​ការផ្អាក​មិន​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ជា​បណ្ដោះអាសន្ន​។ ប្រភព​បាន​បញ្ជាក់​ថា​ ការផ្អាក​នេះ​នឹង​បន្ត​រហូត​ទាល់​តែមាន​សេចក្តីជូនដំណឹង​សារជាថ្មី​។​

​សូមបញ្ជាក់ថា ​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ និង​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​កំពុងតែ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ខណៈ​ពានរង្វាន់​បាល់ទាត់​ជើងឯក​នារី វិញ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ចែកជា​២​វគ្គ ​គឺ​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត និង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​។ ពេលនេះ​ជា​យុទ្ធនាការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ជើងឯក​ថ្នាក់​ខេត្ត​នៅឡើយ​។ ដោយឡែក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ វិញ​នឹង​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​ចាប់ពី​សប្ដាហ៍​ក្រោយ​តទៅ​ហើយ​៕

អត្ថបទ៖ ម៉េង ហួរ​

សូមចុចអាន៖ ព្រះខ័ន​រាជ​ស្វាយរៀង ប្រកាសថា​ កីឡាករ​ ដែលមកជំនួស Paddy Barrett ​​ធ្លាប់​រក​បាន​១០០​គ្រាប់​ នៅ​ទឹកដី​អាស៊ាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

លោក ដួង សុខគា ៖ ល្បែងបាញ់ទឹក និងប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ស្លាប់​បុរស ២ នាក់​ នៅ តៃវ៉ាន់ ក្រោយ​ញ៉ាំ​អាហារ​បួស​របស់ម៉ាឡេស៊ី

ព័ត៌មានជាតិ១៦ នាទី មុន

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ជីវិតកម្សាន្ដ៤២ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម