កីឡា
តម្លៃសំបុត្រពិធីបើកអឺរ៉ូយប់នេះចាប់ពី៥៤ដល់ជាង៦៥៤ដុល្លារ
ព្រឹត្តិការណ៍បាល់ទាត់ធំបំផុតប្រចាំទ្វីបអឺរ៉ុប The 2024 European Championship នឹងចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះនិងមានក្រុមចំនួន២៤បានឡើងដល់ជុំចុងក្រោយ។

ជាការប្រកួតបាល់ទាត់ដែលមានប្រជាប្រិយភាពបំផុតលំដាប់ទី២ បន្ទាប់ពីជើងឯកពិភពលោក FIFA World Cup ការប្រកួតអឺរ៉ូមានតម្លៃសំបុត្រចូលទស្សនាផ្ទាល់ជាច្រើនប្រភេទដែលមានកម្រិត១ កម្រិត២ កម្រិត៣ និងកម្រិត៤ ហើយកម្រិតនីមួយៗតម្លៃខុសគ្នាទៅតាមពិធីបើក វគ្គសន្សំពិន្ទុក្នុងពូល វគ្គ១៦ក្រុមចុងក្រោយ វគ្គ៨ក្រុមចុងក្រោយ វគ្គ៤ក្រុមចុងក្រោយ និងវគ្គផ្តាច់ព្រ័ត្រ។

តម្លៃសំបុត្រមានប្រភេទសម្រាប់អ្នកគាំទ្រទូទៅ និងសម្រាប់ភ្ញៀវពិសេស។ តម្លៃសំបុត្រកម្រិតទី១ សម្រាប់អ្នកគាំទ្រចូលទស្សនាផ្ទាល់គឺប្រហែល៥៤ដុល្លារសម្រាប់ពិធីបើកការប្រកួត។ តម្លៃប្រហែល៣២ដុល្លារសម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល។ តម្លៃប្រហែល៥៤ដុល្លារសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។ តម្លៃប្រហែល៦៥ដុល្លារសម្រាប់វគ្គ៨ក្រុមចុងក្រោយ។ តម្លៃប្រហែល៨៧ដុល្លារសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងតម្លៃប្រហែល១០៣ដុល្លារសម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ចំពោះកម្រិតទី២ ទី៣ និងទី៤មានតម្លៃផ្សេង។
ពិធីបើកយប់នេះ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ អាល្លឺម៉ង់ និង ស្កុតឡែន វេលាម៉ោង២យប់នេះ តម្លៃសំបុត្រចូលទស្សនាផ្ទាល់ចាប់ពី៥៤ដុល្លារ ដល់៦៥៤ដុល្លារអាមេរិក។

- ពិធីបើក
-កម្រិត១៖ ៥៤ដុល្លារ
-កម្រិត២៖ ២១២ដុល្លារ
-កម្រិត៣៖ ៤៣៦ដុល្លារ
-កម្រិត៤៖ ៦៥៤ដុល្លារ
- វគ្គសន្សំពិន្ទុក្នុងពូល
-កម្រិត១៖ ៣២ដុល្លារ
-កម្រិត២៖ ៦៥ដុល្លារ
-កម្រិត៣៖ ១៦៣ដុល្លារ
-កម្រិត៤៖ ២១៨ដុល្លារ
- វគ្គ១៦ក្រុមចុងក្រោយ
-កម្រិត១៖ ៥៤ដុល្លារ
-កម្រិត២៖ ៩២ដុល្លារ
-កម្រិត៣៖ ១៩០ដុល្លារ
-កម្រិត៤៖ ២៧២ដុល្លារ
- វគ្គ៨ក្រុមចុងក្រោយ
-កម្រិត១៖ ៦៥ដុល្លារ
-កម្រិត២៖ ១០៩ដុល្លារ
-កម្រិត៣៖ ២១៨ដុល្លារ
-កម្រិត៤៖ ៣២៧ដុល្លារ
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
-កម្រិត១៖ ៨៧ដុល្លារ
-កម្រិត២៖ ២១២ដុល្លារ
-កម្រិត៣៖ ៤៣៦ដុល្លារ
-កម្រិត៤៖ ៦៥៤ដុល្លារ
- វគ្គផ្តាច់ព្រ័ត្រ
-កម្រិត១៖ ១០៣ដុល្លារ
-កម្រិត២៖ ៣២៧ដុល្លារ
-កម្រិត៣៖ ៦៥៤ដុល្លារ
-កម្រិត៤៖ ១០៩០ដុល្លារ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


