កីឡា
រុស្ស៊ី សម្រេចមិនបញ្ជូនអត្តពលិកកីឡាយូដូ ទៅប្រកួតអូឡាំពិក២០២៤
រុស្សីនឹងមិនបញ្ជូនកីឡាករយូដូណាម្នាក់ទៅចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស នោះឡើយ បន្ទាប់ពីអត្តពលិកកីឡាយូដូ ចំនួន ៤នាក់ក្នុងចំណោម ១៧នាក់ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រ សហព័ន្ធយូដូរុស្ស៊ីបាននិយាយថា ខ្លួនមិនអាចទទួលយកការសម្រេចចិត្តរបស់ IOC បានទេ។ សេចក្តីថ្លែងការណ៍បាននិយាយថា ៖«រហូតដល់ទីបញ្ចប់ យើងមានសុទិដ្ឋិនិយម និងបំណងប្រាថ្នារៀបចំការប្រកួតកីឡាអូឡាំពិកពេញលេញជាមួយអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សនឹងយកឈ្នះលើភាពទាក់ទាញខាងនយោបាយ»។
«ជាអកុសល ក្តីសង្ឃឹមរបស់យើងមិនត្រូវបានសម្រេចទេ។ ក្រោមកាលៈទេសៈទាំងនេះ សហព័ន្ធកីឡាយូដូរុស្ស៊ីបានសម្រេចជាឯកច្ឆ័ន្ទថា ក្រុមយូដូរុស្ស៊ីនឹងមិនទទួលយកលក្ខខណ្ឌដ៏គួរឱ្យអាម៉ាស់ ហើយនឹងមិនចូលរួមប្រកួតកីឡាអូឡាំពិក នៅប៉ារីសតាមទម្រង់ដែលស្នើឡើងដោយមន្ត្រី IOC»។ សេចក្តីថ្លែងការណ៍បាននិយាយ។

IOC បានចេញលិខិតអញ្ជើញកីឡាករ Valery Yendovitsky, Makhamdbek Makhamadbekov, Elis Startseva និង Dali Liluashvili ។ ប្រធានសហព័ន្ធកីឡាយូដូរុស្ស៊ីលោក Sergey Soloveichik បានប្រាប់ TASS ថា កីឡាករយូដូរុស្ស៊ីដែលត្រូវបានអញ្ជើញដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឱ្យចូលរួមក្នុងកីឡាអូឡាំពិករដូវក្តៅនឹងមិនទៅទីក្រុងប៉ារីសទេ។
IOC បានព្យួរប្រទេសរុស្ស៊ីពីការប្រកួតកីឡា ឆ្នាំ២០២៤ កាលពីឆ្នាំមុន ប៉ុន្តែបានផ្តល់ភ្លើងខៀវសម្រាប់អត្តពលិករបស់ខ្លួនដើម្បីប្រកួតប្រជែងដោយអព្យាក្រឹត ដរាបណាពួកគេមិនគាំទ្រយ៉ាងសកម្មចំពោះការវាយលុករបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។ «យើងគឺជាសហព័ន្ធ និងក្រុមខ្លាំងបំផុតមួយក្នុងពិភពលោក។ យើងបានបំពេញតាមតម្រូវការរបស់ IOC នៅពេលណាដែលយើងបានរកឃើញថាពួកគេអាចទទួលយកបាន។ យើងបាននិយាយតាំងពីដំបូងថាយើងនឹងមិនសម្របសម្រួល ហើយនឹងមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ណាមួយដែលធ្វើឱ្យខូចដល់គោលនយោបាយរបស់ប្រទេសយើងនោះទេ»។ សហព័ន្ធយូដូរុស្ស៊ីបានសង្គត់ធ្ងន់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


