កីឡា
លោក វ៉ាត់ ចំរើន ជំរុញសហព័ន្ធកីឡាជាតិដាក់ផែនការហ្វឹកហាត់តាមផ្ទះ និងកន្លែងសុវត្ថិភាពដល់អត្តពលិករបស់ខ្លួនសម្រាប់ត្រៀមស៊ីហ្គេមនៅវៀតណាម
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ (CAMSOC)បានជំរុញថ្នាក់ដឹកនាំ និងអគ្គលេខា ធិការសហព័ន្ធកីឡាជាតិទាំង៣៦ប្រភេទ ដែលត្រូវត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម បន្តរៀបចំកម្មវិធីហ្វឹកហាត់តាមផ្ទះ និងនៅកន្លែងសុវត្ថិភាពដល់អត្តពលិករបស់ខ្លួននៅក្នុងដំណាក់កាលនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា សូមសហ ព័ន្ធនិងគ្រូបង្វឹកក្រុមជម្រើសជាតិទាំងអស់ ប្រុង ប្រយ័ត្នក្នុងការឲ្យកីឡាករ-កីឡាការិនីសម្រាកអសកម្ម ដោយគ្មានលំហាត់កម្លាំងកាយ និងហ្វឹក ហាត់បច្ចេកទេសមូលដ្ឋាននៅផ្ទះ ឬនៅទីកន្លែងសុវត្ថិភាព ឬ រកមធ្យោបាយផ្សេងៗដែលអាចឲ្យហ្វឹកហាត់បាន ត្រូវតែហ្វឹកហាត់ឲ្យសកម្ម ដើម្បីឆ្លើយតបទៅនឹងគណៈកម្មាធិការអូឡាំពិកអន្តរ ជាតិដែលសំណូមពរឲ្យកីឡាករ “Stay strong stay safe stay healthy”។ ប្រយ័ត្នអសកម្មពេក ពេលចូលហាត់វិញ ត្រូវស្តារកម្លាំងបច្ចេកទេសយូរ យ៉ាងតិច ៦ ខែ នោះ SEA Games នៅវៀតណាមជួបបញ្ហាធំ។

លោកអគ្គលេខាធិការបន្ថែមថា គ្រូបង្វឹកសូមជួយដាក់កម្មវិធីរត់ហ្វឹកហាត់តាមទីធ្លាសាធារណរៀងរាល់ថ្ងៃ ដោយមិនត្រូវផ្តេកផ្តួលតាមបរិបទមេរោគCOVID-១៩ ដោយផ្តល់ភាពអសកម្មបានឡើយ។ លោកបញ្ជាក់ថា ”ខ្ញុំបារម្ភខ្លាំង ដោយសារប្រទេសជិតខាង និងក្នុងតំបន់គេ lockdown កន្លែងប្រមូលផ្តុំហ្វឹកហាត់ ដោយធ្វើសកម្មភាពហ្វឹកហាត់យ៉ាងសកម្ម និងទៀងទាត់ ពិសេសកីឡាករសក្តានុពលរបស់គេ ហាត់កាន់តែខ្លាំងក្លាថែមទៀត។
កីឡាករវ៉ូវីណាមម្ចាស់មេដាយមាស ម៉េត សារី បាននិយាយថា ” ទោះបីក្រសួងអប់រំ យុវជន និង កីឡាផ្អាកលេងកីឡាឬហ្វឹកហាត់ជុំគ្នាតាមសហ ព័ន្ធកីឡានីមួយៗក៏ដោយ ក៏ខ្ញុំធ្វើការហ្វឹកហាត់ជា ប្រចាំខ្លួននៅផ្ទះផ្នែកកម្លាំង និងបច្ចេកទេសនានា ចំណែកកីឡាករ-កីឡាការិនីវ៉ូវីណាមជាច្រើននាក់ទៀត ក៏ហ្វឹកហាត់ដូចគ្នាតាមផ្ទះរៀងៗខ្លួនតាមការអំពាវនាវរបស់លោកអគ្គលេខាធិការNOCC”។
កីឡាកររូបនេះបន្តថា ពួកយើងត្រូវការហ្វឹកហាត់ជាប្រចាំ ពីព្រោះកីឡាករ-កីឡាការិនីវ៉ូវីណាមផ្នែកប្រយុទ្ធត្រូវរក្សាគីឡូ(ទម្ងន់)សម្រាប់ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម ប្រសិនបើមិនធ្វើការហ្វឹកហាត់ជាប្រចាំទេនោះ អាចឡើងទម្ងន់មិនអាចចូលរួមប្រកួតបានឡើយ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


