កីឡា
ធូប្រាឌឺបាវិត លត់ ក្រុមក្រុងស្វាយរៀងចាស់ដៃ ៩-០ ពានស្វាយរៀងខាប់U13
ការប្រកួត«ពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ អាយុក្រោម១៣ឆ្នាំ លើកទី១ ឆ្នាំ២០២៤»បានបញ្ចប់ សប្តាហ៍ទី២ហើយដោយក្រុមយុវជន ធូប្រាឌឺ បាវិត ធ្វើបានយ៉ាងល្អឥតខ្ចោះដើម្បីទទួលបាន៣ពិន្ទុបន្ថែម។

ការប្រកួតក្នុងសប្តាហ៍ទី២មានរហូតដល់ទៅ៨គូដោយលេង២ថ្ងៃផ្សេងគ្នា។ ការប្រកួតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង២រសៀល ក្រុមយុវជនសាមគ្គីអាយុ១៣ឆ្នាំរកបាន៣ពិន្ទុតាមរយៈជ័យជម្នះ ៤-១ លើក្រុម សសយក ស្រុកស្វាយទាប។ នៅវេលាម៉ោង៣រសៀល ក្រុម យុវជនរមាសហែកទទួលបាន៣ពិន្ទុយ៉ាងតឹងតែង បន្ទាប់ពីឈ្នះក្រុម CRS SPORT ៣-២។ វេលាម៉ោង៤រសៀល ក្រុមធូប្រាឌឺវិត បានចាញ់ យុវជបសសយក ស្រុកស្វាយទាប 1-0 ធូប្រាឌឺ បាវិត ដោយលទ្ធផល ០-១។

យ៉ាងណា ៣ថ្ងៃបន្ទាប់ពោលគឺថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុម ធូប្រាឌឺ បាវិត បានសងសឹក សសយក ស្រុកស្វាយទាប ដោយយកឈ្នះក្នុងលទ្ធផល ២-១។ ជាមួយគ្នានេះ ក្រុមយុវជនរមាសហែក បានចាញ់ សសយក ស្រុកកំពុងរោទិ៍ ៣-១។

នៅវេលាម៉ោង២ថ្ងៃដដែល ក្រុមយុវជនបឋមសិក្សាជ្រៃធំ បានយកឈ្នះ យុវជន CRS SPORT ៣-១។ អ្វីដែលភ្ញាក់ផ្អើល ក្រុមយុវជន ធូប្រាឌឺ បាវិត បានលត់ ក្រុមយុវជន សសយក ក្រុងស្វាយរៀង យ៉ាងចាស់ដៃក្នុងលទ្ធផលតដៃមិនចួច ៩-០។ គូចុងក្រោយ វេលាម៉ោង៤រសៀល ក្រុមយុវជនសាមគ្គី រកបាន៣ពិន្ទុ តាមរយៈជ័យជម្នះលើក្រុមយុវជប BULE DRAGON ៣-០។

ការប្រកួត« ពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ អាយុក្រោម១៣ឆ្នាំ លើកទី០១ ឆ្នាំ២០២៤» សប្តាហ៍ទី២ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីលានវិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួមមានដូចខាងក្រោម៖

ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤
- សសយកស្រុកស្វាយទាប ១-៤ យុវជនសាមគ្គី U13
- CRS SPORT ២-៣ U13 រមាសហែក
- សសយក ស្រុកស្វាយទាប ១-០ ធូប្រាឌឺ បាវិត

+ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
- ធូប្រាឌឺ បាវិត ២-១ សសយក ស្រុកស្វាយទាប
- U13 រមាសហែក ១-៣ សសយកស្រុកកំពុងរោទិ៍
- បឋមសិក្សាជ្រៃធំ ៣-១ CRS SPORT
- សសយក ក្រុងស្វាយរៀង ០-៩ ធូប្រាឌឺ បាវិត
- យុវជនសាមគ្គី U13 ៣-០ BULE DRAGON








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


