កីឡា
ទីលានវាយសីកម្រិតស្តង់ដារអន្តរជាតិជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង បានចាប់ផ្តើមក្រុងពាលីសាងសង់ហើយ
ភ្នំពេញ ៖ ទីលានវាយសីក្រសួងមហាផ្ទៃដែលមានទំហំទទឹង ២០ ម៉ែត្រ និងបណ្តោយ៤១ម៉ែត្រ គម្រោងចំណាយថវិកាសាងសង់ប្រមាណជាង ៣សែនដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាប់ផ្តើមសាងសង់ហើយ។

លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោកស្រី កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី សាងសង់ទីលានវាយសីក្រសួងមហាផ្ទៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅអង្គភាពអង្គរក្ស ក្រោយព្រះបរមរាជវាំង។
លោកបណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ទីលានវាយសីរបស់ក្រសួងមហាផ្ទៃមួយនេះ ជាទីលានស្តង់ដារអន្តរជាតិមួយ ដែលអាចរៀបចំការ ប្រកួតអន្តរជាតិនានាបានទៅថ្ងៃមុខ។ ពិសេសជាងនេះទៀត ក៏ជាទីលានមួយ ដែលមានស្តង់ ដារលំដាប់កំពូលផងដែរ បើធៀបនឹងទីលានវាយសីទាំងអស់នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា។ ទៅថ្ងៃមុខក្រសួងមហាផ្ទៃ នឹងអញ្ជើញបណ្តាប្រទេសនៅតំបន់អាស៊ាន មកចូលរួមប្រកួតប្រជែងលក្ខណៈមិត្តភាពអន្តរជាតិនានា នៅពេលដែលទីលានមួយនេះ សាងសង់រួចរាល់។

លោកបន្តថា ទីលានវាយសីក្រសួងមហាផ្ទៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានទីតាំងក្នុងបរិវេណ អង្គភាព អង្គរក្ស ក្រោយព្រះបរមរាជវាំង។ ទីលាននេះមានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៤១ម៉ែត្រ។ គម្រោងចំណាយថវិកាសាងសង់ប្រមាណជាង ៣សែនដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដំណើរការសាសងសង់ទីលាននេះ ត្រូវបានសម្រប សម្រួលផ្តល់ទីតាំងដោយលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោមការសហប្រតិបត្តិការសាងសង់ដោយលោក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក យឹម លាង អគ្គស្នង ការរង នគរបាលជាតិកម្ពុជា។ ទីលាននេះគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅអំឡុងខែ មិថុនា ឆ្នាំ២០២១ខាងមុខនេះ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


