កីឡា
គ្រូអារូបា កីឡាករកម្ពុជាប្រហែលគិតថាការប្រកួតនេះងាយស្រួល ក្រោយប៉ះទង្គិចគ្នាមានអារម្មណ៍ឆេវឆាវ
គ្រូបង្វឹករបស់ក្រុម អារូបា ថាកីឡាករកម្ពុជាប្រហែលគិតមុនប្រកួតថាជំនួបនេះងាយស្រួល ទើបក្រោយមកមានការប៉ះទង្គិចគ្នាលើទីលានធ្វើឲ្យពួកគេមានអារម្មណ៍ឆេវឆាវ។

លោក Marvic Bermudez
លោក Marvic Bermudez ប្រសិនបើខាងកម្ពុជាមិនបានកាតក្រហមទេ ប្រហែលជាលំបាកខ្លាំងចំពោះក្រុមរបស់លោកក្នុងជំនួបម្សិលមិញនេះ។ ដូចឃើញស្រាប់ហើយកូនក្រុមរបស់លោកអស់កម្លាំង ប៉ុន្តែលោកប្រាប់កូនក្រុមឲ្យលេងដោយភាពឆ្លាតវៃក្នុងកាលៈទេសៈនោះ។
តាមការគិតរបស់លោកកីឡាករកម្ពុជា ប្រហែលគិតថាការប្រកួតមួយនេះវាមានភាពងាយស្រួលសម្រាប់ពួកគេ ជាហេតុនៅពេលប៉ះទង្គិចគ្នាម្ដងៗបង្ហាញអារម្មណ៍ឆេវឆាវ។ ជាចុងក្រោយលោក Marvic Bermudez ថ្លែងអំណរគុណចំពោះការអញ្ជើញក្រុមរបស់លោក និងការរៀបចំការប្រកួតនេះឡើង និងថ្លែងអំណរគុណចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ផងដែរ។

ទិដ្ឋភាពប្រកួតម្សិលមិញ
បញ្ជាក់ដែរថា ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង អារូបា បានធ្វើឡើងកាលពីយប់ម្សិលមិញនៅពហុកីឡដ្ឋានជាតិ។ ក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិ អារូបា យកឈ្នះកម្ពុជា ២-១។ ក្រុមកម្ពុជាម្សិលមិញនេះដែរក៏ទទួលបានកាតក្រហមចំនួន ២ គឺកីឡាករ Yudai Ogawa និង Nieto Rondon៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


