Connect with us

កីឡា

កម្ពុជា​ឈរ​លេខ២​ពី​ ចំនួនអ្នក​គាំទ្រ​​ទស្សនាផ្ទាល់​ច្រើន​បំផុត​ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

បានផុស

នៅ

អ្នក​គាំទ្រ​កម្ពុជា​ស្ថិត​នៅ​​លេខ​២​​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​បំផុតនៃ​ពាន​រង្វាន់ AFC Challenge League ចាប់​តាំង​ពី​វគ្គ​ដំបូង​រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លំដាប់​លេខ​១​​បាន​ទៅ​​​​ប្រទេស​ឥណ្ឌា នៅ​ពេល​ក្រុម East Bengal ប្រកួត​ចាញ់ Arkadag ដោយ​លទ្ធផល ០-១ ដែល​ការ​ប្រកួត​នោះ​​មាន​ អ្នក​ទស្សនា ២៥​.៤៩៧​នាក់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ អ្នក​គាំទ្រ​ច្រើន​បំផុត​​​លំដាប់​លេខ​២​​បាន​មក​អ្នក​គាំទ្រ​​កម្ពុជា នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម Shan United ដោយ​លទ្ធផល ៦-២  ដែល​មាន​​ អ្នក​ទស្សនា ១៥.៧៧៨​នាក់ ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ចំពោះ​​អ្នក​គាំទ្រ​លំដាប់​ទី​៣ ក៏​នៅ​តែ​បាន​មក​អ្នក​គាំទ្រ​កម្ពុជា​នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី Madura United ដោយ​លទ្ធផល ៣-០ ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាល​ពីថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥ ដោយ​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១០.៧៦៥​នាក់។

តាម​សន្ទុះ​ចិត្ត​នៃ​អ្នក​គាំទ្រ និង​ជា​ការ​ទទួល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ដំបូងជា​ប្រវត្តិ​សាស្ត្រ​នៅ​លើ​ទឹក​ដី​កម្ពុជា អ្នក​គាំទ្រ​ទំនង​ជា​បំបែក​កំណត់​ត្រា​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​បំផុត​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ខាង​មុខ​នេះ​នៅ​ពេល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជា​មួយ FK Arkadag  របស់​ប្រទេស​តួកមេនីស្ថាន។

ពូល A នៅ​ប្រទេស​ប៊ូតាន ពី​ថ្ងៃ​ទី​២៦ តុលា ដល់​ទី​១ វិច្ឆិកា ២០២៤

  • East Bengal ២-២ Paro មាន​ អ្នក​ទស្សនា ៣.៨០០​នាក់
  • Nejmech ១-០ Bashundhara Kings មាន ​អ្នក​ទស្សនា ៣០០​នាក់
  • East Bengal ៣-២ Nejmeh មាន ​អ្នក​ទស្សនា ៤៣៧​នាក់
    Bashundhara Kings ១-២ Pero មាន អ្នក​ទស្សនា ៨៦៩​នាក់

ពូល B នៅ​ប្រទេស​គុយវែត ពី​ថ្ងៃ​ទី​២៦ តុលា ដល់ទី​១ វិច្ឆិកា ២០២៤

  • Al Arabi ០-១ Abdysh-Ata Kant មាន​ អ្នក​ទស្សនា ៥០០​នាក់​
  • Arkadag ២-១ Maziya មាន ​អ្នក​ទស្សនា ២០​នាក់
  • Abdysh-Ata Kant ០-២ Arkadag មាន អ្នក​ទស្សនា ៨០​នាក់
  • Maziya ០-២ Al Arabi មាន​ អ្នក​ទស្សនា ៣៥០​នាក់
  • Al Arabi ៣-២ Arkadag មាន អ្នក​ទស្សនា ៧២០​នាក់
  • Maziya ០-៣ Abdysh-Ata Kant មាន​ អ្នក​ទស្សនា ១៥០​នាក់

ពូល C នៅ​ប្រទេស​អូម៉ង់ ពី​ថ្ងៃ​ទី​២៦ តុលា ដល់​ទី១ វិច្ឆិកា ២០២៤

  • Al-Ahli Club ០-០ Hilal Al—Quds មាន​ អ្នកទស្សនា ២១៤​នាក់
  • Al-Fotuwa ០-៥ Al-Seeb មាន ​អ្នក​ទស្សនា ២.២២៤​នាក់
  • Hilal Al-Quds ០-០ Al-Fotuwa មាន​ អ្នក​ទស្សនា ២០០​នាក់
  • Al-Seeb ១-០ Al-Ahli Club មាន​ អ្នក​ទស្សនា ៣.០៨៧​នាក់
  • Al-Ahli Club ១-១ Al-Fotuwa មាន ​អ្នក​ទស្សនា ១៥៦​នាក់
  • Al-Seeb Hilal ៣-០ Al-Quds មាន​ អ្នក​ទស្សនា ២.១២៥​នាក់

ពូល D នៅ​ប្រទេស​មីយ៉ាន់ម៉ា ពី​ថ្ងៃ​ទី​២៧ តុលា ដល់ទី២ វិច្ឆិកា ២០២៤

  • Young Elephants ០-២ Shan United មានអ្នក​ទស្សនា ៩៧០​នាក់
  • Tainan City ៣–២ Young Elephants មាន ​អ្នក​ទស្សនា ២៦៣​នាក់
  • Shan United ២–២ Tainan City មាន​ អ្នក​ទស្សនា ៦៥០​នាក់

ពូល E នៅ​ប្រទេសម៉ុងហ្គោលី ពី​ថ្ងៃ​ទី​២៧ តុលា ដល់​ទី​២ វិច្ឆិកា

  • SP Falcons ០-០ Madura United មាន​ អ្នក​ទស្សនា ១.០៦៩​នាក់
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ SP Falcons មាន​ អ្នក​ទស្សនា ៦២៩​នាក់
  • Madura ២-១ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ​អ្នក​ទស្សនា ៨៣​នាក់

វគ្គ​៨​ក្រុម​ចុង​ក្រោយ

  • Al-Arabi ១-០ Al-Seeb មាន​ អ្នក​ទស្សនា ៤.៣២៧​នាក់ ថ្ងៃ​ទី៥ មីនា ២០២៥ នៅគុយវែត
  • Al-Seeb ២-២ Al-Arabi មាន ​អ្នក​ទស្សនា ៤.៣៨៧​នាក់ ថ្ងៃ​ទី​១២ មីនា ២០២៥ នៅអូម៉ង់
  • East Bengal ០-១ Arkadag មាន ​អ្នក​ទស្សនា ២៥​.៤៩៧​នាក់ ថ្ងៃ​ទី៥ មីនា ២០២៥ នៅឥណ្ឌា
  • Arkadag ២-១ East Bengal មាន​ អ្នក​ទស្សនា ១០.០០០​នាក់ ថ្ងៃ​ទី​១២ មីនា ២០២៥ នៅតួកមេនីស្ថាន
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៦-២ Shan United មាន​ អ្នក​ទស្សនា ១៥.៧៧៨​នាក់ ថ្ងៃ​ទី​៦ មីនា ២០២៥ នៅ​កម្ពុជា
  • Shan United ២-១ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ​អ្នក​ទស្សនា ៥៥០​នាក់ ថ្ងៃ​ទី​១៣ មីនា ២០២៥ នៅមីយ៉ាន់ម៉ា
  • Tainan City ០-០ Madura United មាន​ អ្នក​ទស្សនា ៨៩២​នាក់ ថ្ងៃ​ទី​៦ មីនា ២០២៥ នៅ​តៃវ៉ាន់
  • Madura United ៣-០ Tianan City មាន ​អ្នក​ទស្សនា ១.៣៧៩​នាក់ ថ្ងៃទី​១៣ មីនា ២០២៥ នៅ​ឥណ្ឌូណេស៊ី

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • Al-Arabi ២-០ Arkadag មាន ​អ្នក​ទស្សនា ២.៦៧៣​នាក់ ថ្ងៃ​ទី​៩ មេសា ២០២៥ នៅគុយវែត
  • Arkadag ៣-០ Al-Arabi មាន អ្នក​ទស្សនា ១០.០០០​នាក់ ថ្ងៃ​ទី​១៦ មេសា ២០២៥ នៅ​តួកមេនីស្ថាន
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ Madura United មាន អ្នក​ទស្សនា ១០​.៧៦៥​នាក់ ថ្ងៃ​ទី​១០ មេសា ២០២៥ នៅ​កម្ពុជា
  • Madura Unitd ៣-៣ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​​អ្នកទស្សនា ៨២៩​នាក់ ថ្ងៃ​ទី​១៧ មេសា ២០២៥ នៅ​ឥណ្ឌូណេស៊ី

វគ្គផ្តាច់​ព្រ័ត្រ

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs Arkadag ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម