កីឡា
Cafu រំលង Mbappe, Vini ដោយជ្រើសរើសកីឡាករម្នាក់ ជាអ្នកមានឥទ្ធិពលបំផុតនៅ Real Madrid
អតីតខ្សែការពារស្លាបស្តាំរបស់ជម្រើសជាតិ ប្រេស៊ីល លោក Cafu បានបង្ហាញទស្សនៈយ៉ាងចាប់អារម្មណ៍មួយ ដោយលោកចាត់ទុកខ្សែប្រយុទ្ធស្លាប Rodrygo ជាកីឡាករ ដែលមានឥទ្ធិពលធំបំផុតក្នុងក្រុម Real Madrid នាពេលបច្ចុប្បន្ន។

ថ្លែងប្រាប់សារព័ត៌មានកីឡា អេស្ប៉ាញ SPORT លោក Cafu បានមានប្រសាសន៍ថា៖ «នៅពេល Rodrygo លេង គឺ Vinicius ប្រឹងធ្វើការ។ ចំណែក Valverde ក៏ដូចគ្នា ហើយស្ថានភាពនេះក៏ដូចគ្នានឹង Mbappe និង Bellingham ផងដែរ។ ដោយឡែកនៅពេល Rodrygo លេងមិនបានល្អវិញ គឺ Real Madrid ទាំងមូលដូចជាពិបាកបង្ហាញទម្រង់លេងឱ្យល្អប្រសើរខ្លាំងណាស់។ គាត់បានក្លាយជាផ្នែកដ៏សំខាន់របស់ក្រុម»។

តាមរយៈទស្សនៈនេះ អាចជារឿងចាប់អារម្មណ៍មួយដែរ ដោយសារ Real Madrid បច្ចុប្បន្នមានកីឡាករល្បីៗ ដែលពោរពេញដោយសមត្ថភាពជាច្រើន ដូចជា Kylian Mbappe, Vinicius, Jude Bellingham និង Federico Valverde ជាដើម ប៉ុន្តែផ្ទុយទៅវិញលោកបានជ្រើសរើស Rodrygo ទើបជាកីឡាករ ដែលអាចកំណត់ភាពចាញ់-ឈ្នះក្នុងក្រុម Real Madrid៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


