ព័ត៌មានអន្ដរជាតិ
ចាប់ពីស្អែកទៅ អាកាសធាតុនៅថៃ នឹងក្តៅខ្លាំង ដល់កម្រិតគួរឲ្យបារម្ភ
នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះថា ចាប់ពីថ្ងៃពុធទី២៣ខែមេសាដល់សប្តាហ៍ក្រោយ អាកាសធាតុនឹងក្តៅខ្លាំង ដល់កម្រិតគួរឲ្យព្រួយបារម្ភ។

តាមការចុះផ្សាយរបស់ Nation, ក្នុងសេចក្តីប្រកាសនោះ សម្រាប់តំបន់ភាគច្រើននៃប្រទេសថៃ, សីតុណ្ហភាពពេលថ្ងៃនឹងឡើងដល់ចន្លោះពី៣៦-៤០អង្សាសេ ជាពិសេសនៅប៉ែកកណ្តាលដូចជាខេត្ត Uthai Thani, Kanchanaburi និង Ratchaburi ជាដើម។
ចំណែកនៅប៉ែកឦសានឯណោះដូចជា Loei, Nong Khai, Bueng Kan, Udon Thani, Sakon Nakhon, Nakhon Phanom, Nakhon Ratchasima, Buriram និង Surin សីតុណ្ហភាពអាចឡើងដល់ ៣៧-៣៩អង្សាសេ។

រីឯនៅប៉ែកខាងកើតដូចជា Prachinburi, Sa Kaeo, Chachoengsao, Chonburi, Rayong, Chanthaburi និង Trat សីតុណ្ហភាពនឹងឡើងដល់ ៣៣-៣៧អង្សាសេ។
ទោះបីជាយ៉ាងណាក៏ដោយ នៅតាមតំបន់ទាំងនោះ ក៏នឹងកើតមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះផងដែរ។
ចំពោះមូលហេតុដែលបង្កឲ្យមានរលកកម្តៅនេះ ត្រូវបាននាយកដ្ឋានឧតុនិយម បញ្ជាក់ថា គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបនៅតំបន់ថៃលើ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


