កីឡា
គុណផលទាំងនេះធ្វើឲ្យ ក្លិបនៅអាស៊ាន ចាប់អារម្មណ៍ កីឡាករ គ្រូបង្វឹកនៅកម្ពុជា
គ្រូបង្វឹក និងអ្នកគាំទ្រនៅតំបន់អាស៊ានបានកំពុងចាប់អារម្មណ៍ពីកីឡាករ និងគ្រូបង្វឹកដែលប្រកបអាជីពបាល់ទាត់នៅប្រទេសកម្ពុជា បន្ទាប់ពីក្លិបតំណាងកម្ពុជាបានបង្ហាញគុណផលល្អគួរឲ្យកត់សំគាល់នារយៈពេលពីររដូវកាលចុងក្រោយ។

ក្លិបបាល់ទាត់កម្ពុជាធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតក្នុងពានរង្វាន់អាស៊ី។ ភ្នំពេញក្រោន បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន ក្នុងពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤។ ផ្តើមចេញពីការទទួលបានត្រឹមតែ២៥%ប៉ុណ្ណោះក្នុងវគ្គជម្រុះជុំទី១ ដោយបានយកឈ្នះក្រុមឡាវ Young Elephants ដោយលទ្ធផល ៣-០ ដើម្បីទទួលបានកន្លះកៅអី ឬ៥០% បន្តទៅប្រកួតជម្រុះជុំទី២ជាមួយក្លិបខ្លាំងរបស់ប្រទេសសិង្ហបុរី។ ភ្នំពេញក្រោន បានយកឈ្នះ Tampines Rovers ដោយលទ្ធផល ៣-២ នៅទឹកដីសិង្ហបុរី ទើបទទួលបាន១កៅអីឡើងទៅវគ្គសន្សំពិន្ទុក្នុងពូល។
នៅវគ្គសន្សំពិន្ទុក្នុងពូល ភ្នំពេញក្រោន បានបង្កព្យុះភ្លៀងបន្ថែមទៀតដោយបានយកឈ្នះក្រុមហ្វីលីពីន Dynamic Her Cebu ទាំងពីរជើង ៧-០, ឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ទាំងពីរជើង ៥-២ និងឈ្នះក្រុមអូស្ត្រាលី Macarthur ៣-០ ក្នុងជើងទី១ ប៉ុន្តែចាញ់ ០-៥ ក្នុងជើងទី២ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន ដោយចាញ់ក្រុមអូស្ត្រាលី Central Coast Mariners ដោយលទ្ធផល ០-៤។

ឈានចូលរដូវកាល ២០២៤-២៥ ក្លិបព្រះខ័នរាជស្វាយរៀង រឹតតែធ្វើបានល្អថែមទាំងក្នុងពានរង្វាន់ AFC Challenge League។ ក្នុងពានរង្វាន់នេះ មានការប្រកួតនៅក្នុងតំបន់អាស៊ីខាងកើត ហើយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម៉ុងហ្គោលី SP Falcons វគ្គសន្សំពិន្ទុក្នុងពូល, ឈ្នះក្រុម Shan United វគ្គ៨ក្រុមចុងក្រោយ និងឈ្នះក្រុមឥណ្ឌូណេស៊ី Madura United វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានចាញ់ក្រុមតួកមេនីស្ថាន FK Arkadag ប៉ុន្តែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍។
តាមរយៈការបង្ហាញសមត្ថភាពដ៏ល្អរបស់ក្រុមកម្ពុជាក្នុងពីររដូវកាលចុងក្រោយ និងក្រោមការដឹកនាំដ៏មានទេពកោសល្យរបស់គ្រូបង្វឹកបានទាក់ទាញភ្នែកថ្នាក់ដឹកនាំក្លិប និងអ្នកគាំទ្រនៅក្រៅប្រទេសជាពិសេសនៅតំបន់អាស៊ាន។

បន្ទាប់ពីចប់រដូវកាល ២០២៤-២៥ភ្លាម ឃើញមានព័ត៌មានជាច្រើននិយាយពីក្លិបនៅប្រទេសថៃ និងឥណ្ឌូណេស៊ីបានចាប់អារម្មណ៍លើកីឡាករ និងគ្រូបង្វឹកដែលប្រកបអាជីពនៅកម្ពុជា។ ជាក់ស្តែង លោកគ្រូ Pep Muñoz បានដឹកនាំក្លិបព្រះខ័នរាជស្វាយរៀងទទួលបានជោគជ័យបំផុតទាំងក្នុងស្រុក និងក្រៅស្រុក។ លោកបានបង្កើតស្ថិតិដ៏ល្អឥតខ្ចោះសម្រាប់ព្រះខ័នរាជស្វាយរៀង ដោយបានឈ្នះពានរង្វាន់៤ហើយក្នុងពីររដូវកាល។ លោកក៏បានសម្រេចចាកចេញពីក្លិបកម្ពុជា។ ការចាកចេញនេះ លោកទំនងជាទទួលបានឱកាសធំនៅក្រៅប្រទេស ក្នុងនោះរាប់បញ្ចូលទាំងក្លិបនៅតំបន់អាស៊ានផងដែរ។
ទន្ទឹមជាមួយគ្នានេះ កីឡាករដែលលេងនៅកម្ពុជាជាច្រើនត្រូវបានក្លិបក្រៅប្រទេសចាប់អារម្មណ៍ដូចជាខ្សែបម្រើការពារ Nick Taylor, ខ្សែប្រយុទ្ធសញ្ជាតិកម្ពុជា Andres Neito, ខ្សែបម្រើ Yudai Ogawa និងខ្សែការពារសញ្ជាតិខ្មែរ Takaki Ose ជាដើម។
មិនមែនជារឿងចៃដន្យទេដែលក្លិបនៅក្រៅប្រទេសចាប់អារម្មណ៍ចង់បានកីឡាករ និងគ្រូបង្វឹកនៅលីគកម្ពុជា ប៉ុន្តែកើតចេញពីការបង្ហាញសមត្ថភាពរបស់ក្លិបនៅលើឆាកអន្តរជាតិ ព្រមទាំងការប្រកួតអន្តរជាតិរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមួយរយៈពេលចុងក្រោយ។ ជាពិសេសក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជាបានឡើងដល់ចំណាត់ថ្នាក់លេខ២៣ក្នុងចំណោម៤៧ប្រទេសនៅអាស៊ី និងចំណាត់ថ្នាក់លេខ១០នៅតំបន់អាស៊ីខាងកើត ហើយស្ថិតនៅលើប្រទេសអាស៊ានជាច្រើន៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


