កីឡា
សហព័ន្ធកីឡាទោចក្រយាន ប្រមូលផ្ដុំទាំងឈុតធំ និងថ្នាល សរុប ១៤នាក់ហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៥
អគ្គលេខាធិការសហព័ន្ធទោចក្រយាន នៅឆ្នាំនេះការប្រមូលផ្ដុំទាំងឈុតធំ និងថ្នាល មានសរុប ១៤នាក់ហ្វឹកហាត់នៅខេត្តកំពង់ស្ពឺ និងពហុកីឡដ្ឋានមរតកតេជោ ត្រៀមស៊ីហ្គេម ២០២៥ ផង និងការប្រកួតសំខាន់ៗជាច្រើនទៀត។

លោក នូ ចំរើន
លោក នូ ចំរើន បានឲ្យដឹងថា ការប្រមូលផ្ដុំឆ្នាំនេះចំពោះក្រុមឈុតធំមានកីឡាករ ១០នាក់គឺទាំងផ្នែកកង់គួក កង់ភ្នំ និងកំពុងហ្វឹកហាត់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ការហ្វឹកហាត់នេះធ្វើឡើងចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មកម្ល៉េះ។

ការហ្វឹកហាត់ផ្នែកកង់គួក
ផ្នែកកង់ភ្នំគឺហាត់នៅចំណុចទំនប់ជណ្ដើរកាច់ ជើងភ្នំជៀល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយឡែកផ្នែកកង់គួកគឺហាត់នៅលើផ្លូវ ៤១ ឬ ផ្លូវ ៥១ តាមបណ្ដោយផ្លូវជាតិលេខ ៣-៤ ជាដើម។ នៅពេលខ្លះមានការហ្វឹកហាត់ជាក្រុមនៅតាមផ្លូវទៅគិរីរម្យក៏មានដែរ។
ក្រៅតែពីការហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ ហើយនោះសហព័ន្ធនឹងមានការប្រកួតផ្សេងៗទៀតដូចជាត្រៀមចេញទៅជើងឯកយុវជនអាស៊ី លើកទី៥ នៅប្រទេសបារ៉ែន អំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ការហ្វឹកហាត់ផ្នែកកង់គួក
ងាកមកកីឡាករថ្នាលវិញសហព័ន្ធក៏មានប្រមូលផ្ដុំ ៤នាក់ផងដែរដែលកំពុងហ្វឹកហាត់នៅក្នុងពហុកីឡដ្ឋានមរតតេជោ ខណ្ឌព្រែកព្នៅ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅប្រកួតជើងឯកយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ។
ការប្រមូលផ្ដុំរបស់សហព័ន្ធកីឡាទោចក្រយានឆ្នាំនេះមិនមានកីឡាការិនីទេ ដោយសារតែការតេស្ដកម្រិតសមត្ថភាពទៅឃើញថាសិទ្ធផលទាបជាងការប្រកួតប្រជែងមុនៗ ដូច្នេះហើយទើបសម្រេចប្រមូលផ្ដុំតែផ្នែកកីឡាករតែប៉ុណ្ណោះ។

ការហ្វឹកហាត់ផ្នែកកង់គួក
បញ្ជាក់ដែរថា ស៊ីហ្គេម ឆ្នាំ២០២៥ នៅឯប្រទេសថៃ សហព័ន្ធទោចក្រយាននឹងត្រូវបញ្ជូនទៅប្រកួតប្រជែងមេដាយជូនកម្ពុជាផងដែរក្នុងចំណោម ៤០ប្រភេទកីឡាដែលនឹងត្រូវចេញទៅចូលរួមនោះ។ ស៊ីហ្គេម លើកទី៣៣ នេះនឹងធ្វើឡើងនៅថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះប្រភេទកីឡាទោចក្រយាននេះនៅមិនទាន់ដឹងថាទទួលបានការអនុញ្ញាតឲ្យកីឡាករប៉ុន្មាននាក់ទៅប្រកួតនៅឡើយទេ៕



ការហ្វឹកហាត់ផ្នែកកង់ភ្នំ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


