កីឡា
Charlie Scott មើលឃើញលីគកម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ដោយសារកត្តាទាំងនេះ
ខ្សែបម្រើរបស់ បឹងកេត កីឡាករ Charlie Scott បានបង្ហាញការកោតសរសើរ និងមើលឃើញពីសក្តានុពលរបស់លីគបាល់ទាត់ កម្ពុជា ជាច្រើន បន្ទាប់ពីលេងនៅទីនេះបានរយៈពេលកន្លះរដូវកាល។

អតីតយុវជនរបស់ Manchester United ដែលបច្ចុប្បន្នមានវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបាន បឹងកេត ចុះកុងត្រាយកបានពីក្លិប ឥណ្ឌូណេស៊ី Semen Padang កាលពីទីផ្សារដោះដូរកីឡាករ ខែ មករា ឆ្នាំ ២០២៥។ យ៉ាងណា ចំពោះការលេងនៅទីនេះកន្លះរដូវកាលកន្លងមក Scott បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីលីគបាល់ទាត់កម្ពុជា ដោយរូបគេបានចាត់ទុកលីគ កម្ពុជា ជាលីគដ៏មានសក្តានុពលមួយ ដោយសារទីនេះមានក្រុមល្អៗច្រើន កីឡាករក៏ល្អៗច្រើនទាំងខ្មែរ និងបរទេស និងកីឡដ្ឋានរបស់ក្លិបនីមួយៗវិញក៏មានភាពប្រសើរផងដែរ។
ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅក្នុងបទសម្ភាសមួយនេះ ខ្សែបម្រើសញ្ជាតិ អង់គ្លេស បានលើកឡើយយ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍ថា Cambodian Premier League គឺបានរីកចម្រើនយ៉ាងពិតប្រាកដ។ ទីនេះមានក្រុមល្អៗច្រើន គ្រឿបរិក្ខារផ្សេងៗក៏ល្អ ហើយចំណែកកីឡដ្ឋានក៏ល្អផងដែរ។ ខ្ញុំដឹងថា មានក្រុមមួយចំនួនកំពុងតែសាងសង់កីឡដ្ឋានសម្រាប់ពេលអនាគត។ សម្រាប់កីឡាករ គឺល្អៗច្រើន ទាំងកីឡាករជាតិ និងកីឡាករបរទេស។ ខ្ញុំដឹងតែមួយគត់ គឺថាលីគកំពុងតែរីកចម្រើនទៅមុខជាបន្តបន្ទាប់»។

បន្ថែមពីនេះទៀត Scott បានលើកយក ក្លិបព្រះខ័នរាជស្វាយរៀង ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League មកធ្វើជាឧទាហរណ៍បញ្ជាក់អំពីការរីកចម្រើននៃលីគបាល់ទាត់ កម្ពុជា។ កីឡាករបានបន្តថា៖ «អ្នកអាចឃើញនៅរដូវកាលនេះហើយ គឺព្រះខ័នរាជស្វាយរៀង បានធ្វើយ៉ាងល្អនៅក្នុងពាន AFC Challenge League ហើយពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រថែមទៀត ខណៈចំណុចនេះហើយ គឺបានបំផុសបំផុលបាល់ទាត់កម្ពុជាឱ្យកាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយគ្នានេះផងដែរ អ្នកគាំទ្រផ្ទាល់នៅកីឡដ្ឋានក៏កាន់តែល្អប្រសើរឡើង…»។
គួរឱ្យដឹងថា Scott បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍មែនទែន ជាមួយ បឹងកេត ក្នុងរយៈពេលកន្លះរដូវកាលមកនេះ ខណៈការមកដល់របស់គេ គឺបានរួមចំណែកយ៉ាងធំ ក្នុងការជួយឱ្យក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៤ សម័យ បញ្ចប់រដូវកាល ២០២៤-២០២៥ ដោយឈរនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ ប្រចាំលីគ និងដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានសម្តេចតេជោ ហ៊ុន សែន៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


