កីឡា
ក្រុមបាល់ទាត់អាណាចក្រ បៃតង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer League ឆ្នាំ ២០២៥
ការប្រកួតដ៏ស្វិតស្វាញ ដែលបានធ្វើឱ្យអ្នកគាំទ្រក្រុមនីមួយៗហើបគូថចេញពីកៅអី បន្ទាប់ពីក្រុមបាល់ទាត់ អាណាចក្រ បៃតង បានបង្ហាញទម្រង់លេងយ៉ាងល្អ បំបែកក្បួនការពាររបស់ ក្រុមគោពិឃាត ដើម្បីទទួលបានជ័យជម្នះដោយ ២-១ ដែលលទ្ធផលនេះធ្វើអ្នកគាំទ្រចាត់ទុកជាគ្រាប់បាល់ដ៏លំបាកមួយសម្រាប់ អាណាចក្រ បៃតង ដើម្បីគ្រងជើងឯកពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅពីក្រោយជ័យជម្នះរបស់ក្រុមបាល់ទាត់អាណាចក្រ បៃតង ក៏សង្កេតឃើញមានវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ បន្តរួមចំណែកឧបត្ថម្ភធំដល់ក្រុមបាល់ទាត់មួយនេះ សម្រាប់ការអភិវឌ្ឍបាល់ទាត់ឱ្យកាន់តែមានភាពរីកចម្រើន។ ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមចំណែកឧបត្ថម្ភដល់ការរប្រកួតរបស់ក្រុមបាល់ទាត់អាណាចក្រ បៃតង បន្ថែមទាំងក្រុមជម្រើសជាតិបុរស និងបាល់ទាត់នារីកម្ពុជា។

នេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ជាពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិឡើយ ដោយបន្តរីករាយជាមួយអ្នកគាំទ្របាលទាត់នៅកមពុជា។

ជ័យជម្នះរបស់ក្រុមបាល់ទាត់ អាណាចក្របៃតង ក៏ចំថ្ងៃគម្រប់ខួប១០ឆ្នាំ ក្នុងការបង្កើតក្លឹបបាល់ទាត់រហូតមកដល់បច្ចុប្បន្ន ហើយក៏ក្លាយជាម្ចាស់ជើងឯកជាលើកទី២ នៃពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Soccer League លើកទី៨ ឆ្នាំ២០២៥ មានក្រុមចូលរួមប្រកួតសរុបចំនួន ៦៣ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៥៦ក្រុម បែងចែកជា១៦ពូល ដោយ ពូល A ដល់ពូល H មានចំនួន ៤ក្រុម ខណៈពូល I ដល់ពូល P មានចំនួន ៣ក្រុម។ ចំណែកក្រុមនារីមានចំនួន ៧ក្រុម ចែកចេញជា ២ពូល ក្នុងនោះមាន A មាន ៤ក្រុម និងពូល B មាន ៣ក្រុម ៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក