Connect with us

កីឡា

នារី ជប៉ុន ប៉ះ ប្រេស៊ីល ខណៈ អ៊ីតាលី ប៉ះ ប៉ូឡូញ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រលីគ​បាល់ទះ​ពិភព​លោក VNL

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទះ​នារី​ពិភព​លោក FIVB Women’s Volleyball Nations League ឆ្នាំ ២០២៥ រក​ឃើញ​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ចប់​ការ​ប្រកួត​វគ្គ​ ៨ ក្រុម​​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទះ​នារី អ៉ីតាលី​ បាន​យក​ឈ្នះ ក្រុម​នារី សហរដ្ឋ​អាមេរិក ដោយ​លទ្ធផល ៣-០ ​កាល​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជួបក្រុម​នារី ប៉ូឡូញ ដែល​បាន​យក​ឈ្នះ នារី​ចិន ដោយ​លទ្ធផល ៣-២ ក្នុង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដូច​គ្នា។

ជា​មួយ​គ្នា​នេះ ក្រុម​នារី ជប៉ុន បាន​យក​ឈ្នះ ក្រុម​នារី តួកគី ដោយ​លទ្ធផល ៣-២ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជួប​ក្រុម​នារី​ខ្លាំង ប្រេស៊ីល ដែល​បាន​យក​ឈ្នះ ក្រុម​នារី អាល្លឺម៉ង់ ដោយ​លទ្ធផល ៣-០ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ដូច្នេះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​នារី អ៉ីតាលី ប៉ះ​នារី ប៉ូឡូញ ហើយ​ក្រុម​នារី ជប៉ុន ប៉ះ ក្រុម​នារី ប្រេស៊ីល នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដើម្បី​ប្រជែង​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម